ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» Breaking News, ព័ត៌មានជាតិ » ធ្លាយ​រឿង​យក​ឈ្មោះ​សម្ដេច​ក្រឡាហោម ទៅ​គំរាម​គេ

ធ្លាយ​រឿង​យក​ឈ្មោះ​សម្ដេច​ក្រឡាហោម ទៅ​គំរាម​គេ

(​ភ្នំពេញ​)៖ យោងតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ​ឡុង ដា​រ៉ា ភេទ​ប្រុស មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ភូមិ​ឌួង សង្កាត់ ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ដែល​បាន​ប្ដឹង​ចូលទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ បានសំរេច​ប្ដឹង​ឈ្មោះ​ច័ន្ទ សុបិន្ត ភេទ​ប្រុស អាយុ​ប្រហែល​៥៥​ឆ្នាំ ស្នាក់​នៅ​សណ្ឋាគារ​ប៉ារីស ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ពី​បទ​ឆបោក​ប្រាក់​របស់​ខ្លួន​ចំនួន​៦​ម៉ឺន​ដុល្លារ​។​
​បុរស​ម្នាក់​ដែល​ជា​អ្នក​មាន​មុខមាត់​គួរសម​មួយរូប ត្រូវបាន​គេ​ដាក់​ពាក្យបណ្ដឹង​ទៅ​ព្រះរាជអាជ្ញា​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ​ដោយ​ប្ដឹង​ពី បទ​ឆបោក​យក​ប្រាក់​អស់​ចំនួន​៦​ម៉ឺន​ដុល្លារ តែ​ក្រោយមក​ក៏​ធ្លាយ​ព័ត៌មាន​ថា​បុរស ខាងលើ​បាន​យក​ឈ្មោះ​សម្ដេច​ក្រឡាហោម​ស ខេង ទៅ​គំរាមកំហែង​ជនរងគ្រោះ មិន​តែ​ប៉ុណ្ណោះ​ក៏​ធ្លាប់​យក​ឈ្មោះ ឧបនាយករដ្ឋមន្ត្រី​មួយ​រូប​ទៀត ទៅប្រើ​ដើម្បី​រក​ផលប្រយោជន៍​ផងដែរ​។​
​ក្នុង​នោះ​ក្រៅពី​ដាក់​ពាក្យបណ្ដឹង​ក្នុង​រឿង​ឆបោក​ប្រាក់​លុយ​៦​ម៉ឺន​ដុល្លារ​នេះ ជនរងគ្រោះ ក៏​បាន​សរសេរ​ពាក្យបណ្ដឹង​មួយទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​ដើម្បី​ដាក់​ទៅ​សាលាដំបូង​រាជធានី​ដោយ​ប្ដឹង សុំ​ដីកា​រក្សា​ការពារ​មិន​អោយ​ឈ្មោះ​ណេប សុវណ្ណរិទ្ធិ ម្ចាស់​បុរី​មហាសេដ្ឋី​ផ្ទេរ និង​កាត់ឈ្មោះ​ផ្ទះល្វែង​លេខ​I៩០៩ ស្ថិតនៅ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ទៅអោយ​ឈ្មោះ​ប៊ុត បុរី ជា​កូន​របស់​ឈ្មោះ​ច័ន្ទ សុបិន្ត នោះឡើយ ព្រោះ​តែ​លិខិត​ទិញ​លក់​ដែល​ខ្លួន​រួមជាមួយ​ឈ្មោះ​ភួង សុផល ផ្ដិតមេដៃ​កាលពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នោះ គឺធ្វើឡើង ទាំង​បង្ខំ​ក្រោម​ការគំរាមកំហែង​ពី​ឈ្មោះ​ច័ន្ទ សុបិន្ត​តែ​ប៉ុណ្ណោះ​ដោយ​យក​ឈ្មោះ​សម្ដេច​ក្រឡាហោម​មក​គំរាម​អោយ​ពួក ខ្លួន​ផ្ដិតមេដៃ​ប្រគល់​ផ្ទះ​ខាងលើ​នេះ​ទៅអោយ​ឈ្មោះ​ប៊ុត បុរី ជា​កូន​របស់​គាត់​។​ដោយសារ​មាន​ការភិតភ័យ និង​ខ្លាច​អំណាច ពួក​ខ្លួន​ក៏​យល់ព្រម​ផ្ដិតមេដៃ​អោយ​តែ​ម្ដង​ទៅ​។​
​តាម​ពាក្យបណ្ដឹង​បាន​រៀបរាប់​ថា កាលពី​ឆ្នាំ​២០១៥ មាន​គេ​អោយ​លុយ​មក​ខ្លួន​ទិញ​ដី​អោយ​។​លុះ​នៅ​ឆ្នាំ​២០១៦ ម្ចាស់​ដី​ក៏​អោយ​លក់​ដី​ខាងលើ​វិញ​ដោយ មានឈ្មោះ​ច័ន្ទ សុបិន្ត ដែល​ត្រូវជា​មិត្តភក្ដិ​ម្ចាស់​ដី​ជា​អ្នក​នាំ​ម៉ូយ​មក​ទិញ​។​លុះ​ពេល​បាន​លុយ ស្រាប់តែ​ឈ្មោះ​ច័ន្ទ សុបិន្ត មក​ទារ​យក​ចំនួន​៦​ម៉ឺន​ដុល្លារ​ដោយ​អះអាង​ថា​ម្ចាស់​ដី​ជា​អ្នក​អោយ​មក​យកទៅអោយ​។ ពេលនោះ​ខ្លួន​ក៏​អោយ​លុយ​ទៅ តែ​ឈ្មោះ​ខាងលើ​មិន​បាន​យក​លុយ​នេះ​ទៅអោយ​ម្ចាស់​ដី​ដែល​ជា​មិត្តភក្ដិ​ឡើយ គឺ​សុីដាច់ ពេល​ម្ចាស់​ដី​សួរ​រក​លុយ ទើប បែក​រឿង​ឆបោក​នេះ​ឡើង​តែម្ដង​។​

​លោក​ឧត្តមសេនីយ៏នៅក្រ​សួង​មហាផ្ទៃ​មួយ​រូប​ដែ​ល​ត្រូវ​ជា​សាច់ញាតិ​របស់​ឧបនាយករដ្ឋមន្ត្រី​មួយរូប និង​ជា​ម្ចាស់​ដី​ដែល ខ្លួន​ជា​អ្នក​អោយ​លុយ​ទៅ​ឈ្មោះ​ឡុង ដា​រ៉ា ទិញ បាន​បង្ហើប​ប្រាប់អោយដឹង​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​ថា ខ្លួន​ពិតជា​មិន​បាន​ទទួល​លុយ​៦​ម៉ឺន​ដុល្លារ​ពី​ឈ្មោះ​ច័ន្ទ សុបិន្ត ដែល​ឈ្មោះ​ឡុង ដា​រ៉ា អះអាងថា​បាន​ប្រគល់ អោយ​តាមរយៈ​ឈ្មោះ​ច័ន្ទ សុបិន្ត នេះឡើយ​។​
​ក្នុងនោះ​លោក​ឧត្តមសេនីយ៍ក៏​បានប​ន្ថែ​ម​ថា​ឈ្មោះ​ច័ន្ទ សុបិន្ត នេះ​ដែល​ស្គាល់ ឧបនាយករដ្ឋមន្ត្រី​តាមរយៈ​ខ្លួន​នោះ កន្លងមក​ក៏​ឧស្សាហ៏យក​ឈ្មោះ​ឧបនាយ​ក​រដ្ឋមន្ត្រី​ទៅ​ប្រើ​ដើម្បី​ផលប្រយោជន៏ និង​ឧស្សាហ៍ ទារលុយ​ពី​ឧបនាយករដ្ឋមន្ត្រី និង​លោកជំទាវ​មួយចំនួន​ទៀត​ថា​យក​ទៅ​ធ្វើ​នេះ ធ្វើ​នោះ​ជាដើម ផងដែរ​។​
​ពាក់ព័ន្ធ​បណ្ដឹង​ចោទប្រកាន់ និង​ការអះអាង​ខាងលើ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ភ្នាក់ងារ​ព័ត៌មាន​អរិយធម៌ មិន​អាច​ធ្វើការ​ទាក់ទង​ទៅ​លោក​ច័ន្ទ សុបិន្ត ដើម្បី​សុំ​ការបំភ្លឺ​បាន​ឡើយ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំរាប់ធ្វើ​ការទាក់ទង ៕

fn-2016-11-10-16-00-01-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya