ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​ជនសង្ស័យ​២​នាក់ ករណី​ជួញដូរ​គ្រឿងញៀន​ ​

ប៉ូលិស​ឃាត់​ជនសង្ស័យ​២​នាក់ ករណី​ជួញដូរ​គ្រឿងញៀន​ ​

ព្រះសីហនុ​៖ កាលពី​យប់​រំលងអធ្រាត្រ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បង្ក្រាប​អំពើ​ជួញដូរ​គ្រឿងញៀន​មួយ​ករណី​នៅ​ក្រុមទី​៨ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ។ ក្នុង​ប្រតិបត្តិការ​កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន ២​នាក់ រួម​ទាំង​វត្ថុតាង​មួយចំនួន ។​
​ជន​សង្សយ័​ទី​១ មានឈ្មោះ កែវ ទី ហៅ ទី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ក្រុម​៣ ភូមិ​២ សង្កាត់​៣ ក្រុងព្រះសីហនុ ។ ទី​២ ឈ្មោះ ចាប់ សំណាង ហៅ​ព្រីង ភេទ ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្រុម​៤ ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ។​
​វត្ថុតាង​ដែល​ដកហូត​បាន​រួម​មាន ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន ចំនួន ៥​កញ្ចប់​តូច​, ម៉ូតូ ១​គ្រឿង​, ព្រម​ទាំង​សម្ភារៈ​ប្រើប្រាស់​ពាក់​ពន្ធ័​មួយ​ចំនួន​ទៀត ។
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់ និង​វត្ថ​តាង ត្រូវបាន​យកមក​ធ្វើការ​សាកសួរ ក៍សាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ។​
​បច្ចុប្បន្ន​បញ្ហា​គ្រឿងញៀន​កំពុង​វាយលុក​ខ្លាំង​នៅក្នុង​ខេត្ត​ព្រះសីហនុ ទោះបី​សមត្ថកិច្ច​នគរបាល និង​អាវុធហត្ថ​បង្ក្រាប​យ៉ាងណា​ក៍​មិន​មានកា​ថយ​ចុះដែ ព្រោះ​ការបង្ក្រាប​មិន​ដែល​ចាប់បាន​មេ​គ្រឿងញៀន បង្ក្រាប​បាន​តែ​អ្នកប្រើប្រាស់ ៕

fb_img_1478761680624 fb_img_1478761684324 fb_img_1478761688982

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya