កណ្តាល ៖ កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង ៤និង១០នាទី នៅចំណុចមុខវត្តទៀវ ស្ថិតក្នុង ភូមិកោះទៀវ (ខ) ឃុំសំពៅពូន ស្រុកកោះធំ ពីបទរក្សាទុក សារធាតុញៀនខុសច្បាប់។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផា វាន្នី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល រីឯម្នាក់ទៀតឈ្មោះ ណា ណាត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ
ខេត្តកណ្តាល បានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធី ៕
» ព័ត៌មានជាតិ » ឃាត់ខ្លួន ជនសង្ស័យ២នាក់ ទុកគ្រឿងញៀនខុសច្បាប់