ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បញ្ជូន​ជនសង្ស័យ​៥​នាក់​ទៅ​តុលាការ ករណី​កាប់​ឈើ​គ្រញូង​នៅ​តំបន់​អង្គរ​ ​

ប៉ូលិស​បញ្ជូន​ជនសង្ស័យ​៥​នាក់​ទៅ​តុលាការ ករណី​កាប់​ឈើ​គ្រញូង​នៅ​តំបន់​អង្គរ​ ​

ខេត្ដ​សៀមរាប​៖ ជនសង្ស័យ​ចំនួន​៥​នាក់ ដែល​ជា​មន្ដ្រី​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវបាន​បញ្ជូន​ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ដោយ​ជាប់​ពាក់ព័ន្ធ​កាប់​ដើម​គ្រញូង​នៅ​តំបន់​អង្គរ​។​
​កាលពី​ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​នេះ សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន​អគ្គនាយករង ឈរ ថា​ណាត និង​ប្រធាន​ការិយាល​បរិស្ថាន ផ្នែក​គ្រប់គ្រង​ព្រៃឈើ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​លោក ចេវ ផល សាកសួរ​នៅ​ស្នងការ ដោយ​ជាប់​ពាក់ព័ន្ធ​កាប់​ឈើ​គ្រញូង​នៅ​តំបន់​ឧទ្យាន​អង្គរធំ ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប កាល​ពី​ទី​៦​ខែវិច្ឆិកា​កន្លង​ទៅនេះ​។​
​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​សៀមរាប​បានឲ្យដឹងថា ថ្ងៃ​នេះ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​៥​រូប របស់​អាជ្ញាធរ​ជាតិ​អប្សរា​ទៅកាន់​តុលាការ​ដែល​លោក​ថា​ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​ការកាប់​ដើមឈើ​គ្រញូង ដោយ​គ្មាន​ការអនុញ្ញាតិ​ស្ថាប័ន​ពាក់ព័ន្ធ​។​
​លោក​បន្ដថា លោក ចេវ ផល ដែល​បាន​បញ្ជា​ឲ្យមាន​ការកាប់​ដើម​ក្រញូង​នោះ បន្ទាប់​ពី​ឯកភាព​អគ្គនាយករង​រូបនោះ​។ ទោះជា​យ៉ាងណា លោក​ទា គឹម​សុទ្ធ មិន​បញ្ជាក់​ពី​ទោសទណ្ឌ​នោះទេ ដោយ​គ្រាន់​ថា​ពួកគេ​បាន​បំផ្លាញ​ឈើ​ប្រណិត ស្ថិត​ក្នុង​មាត្រា​៩០​នៃ​ច្បាប់​ព្រៃឈើ​។​
​ជនសង្ស័យ​ទាំង​៥​នាក់ មាន ឈរ ថា​ណាត មាន​តួនាទី​ជា អគ្គនាយករង អាជ្ញាធរ​ជាតិ​អប្សរា ទទួលបន្ទុក​ផ្នែក​ព្រៃឈើ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ជនសង្ស័យ​ទី​២ ឈ្មោះ ចេវ ផល ជា​ប្រធាន​ការិយាល័យ ព្រៃឈើ នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ជនសង្ស័យ​ចំនួន​៣​នាក់​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការកាប់ ដើម​គ្រញូង ត្រូវបាន​បញ្ជូន​មកដល់​តុលាការ ដើម្បី​សាកសួរ​ចម្លើយ​។ ជនសង្ស័យ​ទាំងនោះ ត្រូវបាន​ចោទ​ពី​បទ​ការកាប់​ឈើ​កម្រ យោង​លើ​មាត្រា​៩៧ នៃ​ច្បាប់​ព្រៃឈើ​។​
​លោក យិន ត្រា​ង អ្នកនាំពាក្យ​សាលាដំបូង​ខេត្ដ​សៀមរាប មានប្រសាសន៍ថា ជនសង្ស័យ​បាន​បញ្ជូន​ដល់ដៃ​តំណាង​អយ្យការ និង​កំពុង​សាកសួរ​។ លោក​បន្ដថា​៖ ចាំ​មើល​ព្រះរាជអាជ្ញារ​ធ្វើការ​ស៊ើបអង្កេត និង​ស៊ើបសួរ​សិន ។​
​កាលពី​ថ្ងៃ​ទី​៩​ខែវិច្ឆិកា​ម្សិលមិញ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន អគ្គនាយករង នៃ​អាជ្ញាធរ​ជាតិ​អប្សរា​១​រូប និង​មន្ដ្រី​១​រូប ដោយ​អះអាង​ថា ពួកគេ​ទាំងនោះ ជាប់​ពាក់ព័ន្ធ​នឹង​ការកាប់​ឈើ​គ្រញូង​មួ​យ​ដើម​នៅ​តំបន់​អង្គរ កាលពី​ថ្ងៃ​ទី​៦​ខែវិច្ឆិកា​។​
​ការឃាត់ខ្លួន​នេះ​គឺ​បន្ទាប់ពី លោក ឈរ ថា​ណាត អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សរសេរ​លិខិត​ទទួល​កំហុស​របស់​ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​៨​ខែវិច្ឆិកា​កន្លង​ទៅ ជុំវិញ​ការកាប់​ដើមឈើ​ដ៏​កម្រ​មួយ​ដើម​នោះ នៅក្នុង​តំបន់​ឧទ្យាន​អង្គរ គ្មាន​ការអនុញ្ញាត​ពី​អគ្គនាយក​៕

14705778_1741421666183752_5288820678565064738_n 14732361_1741421702850415_8897501742921458169_n 14947607_1741421659517086_9114145423181246120_n 15032208_1741421686183750_3355491285594467658_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya