ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ឡាន​ក្រឡាប់​៣​ត្រឡប់ បណ្តាលឲ្យ​របួសធ្ងន់​៤​នាក់​ ​

ឡាន​ក្រឡាប់​៣​ត្រឡប់ បណ្តាលឲ្យ​របួសធ្ងន់​៤​នាក់​ ​

កំពង់ធំ​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវ​វាង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ដោយសារ​រថយន្ដ​ក្រុង​ដឹក​ភ្ញៀវ​ទេសចរណ៍ ជនជាតិ​ចិន តៃវ៉ាន់​បាន​ក្រឡាប់​៣​ត្រឡប់ នៅ​ចំណុច ភូមិ ព្រៃ​តា​ហ៊ូ ឃុំ ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ( ដោយសារ វ៉ា​ក​អឺ​និង​ម៉ូតូ​ត្រង់ចំនុច​ផ្លូវ​កោង​) ។ កាលពី​វេលា​ម៉ោង​១០​និង​១៣​នាទី​ព្រឹក ថ្ងៃទី​១០ ខែវិច្ឆិកា  ឆ្នាំ​២០១៦ ។​
​មុនពេល​កើតហេតុ រថយន្ដ​ក្រុង​បាន​ដឹក​ភ្ញៀវ​ទេសចរណ៍​ចេញពី​ខេត្ត​សៀមរាប ឆ្ពោះ​ទៅ​ក្រុងភ្នំពេញ ដោយ​ដឹក​ភ្ញៀន​ជនជាតិ​ចំនួន​១១​នាក់​មក​ដល់​ចំណុចកើតហេតុ ក៏​វ៉ា​ក​អឺ​នឹង​ម៉ូតូ​កំពុង​ជិះ​បញ្ច្រាសទិស ពី​ជើង​ទៅ​ត្បូង ក៏​បណ្ដាលអោយ​រថយន្ដ​ក្រឡាប់​៣​ត្រឡប់ ធ្វើអោយ​ជនជាតិ​ចិន​របួសធ្ងន់​ចំនួន​៤​នាក់ ដោយ​សន្លប់​ធំ​មិនទាន់​ដឹង​ខ្លួន​នៅ​មន្ទីរពេទ្យ​កំពង់ធំ និង​បម្រុង​ដឹក​បញ្ចូនទៅ​មន្ទីរពេទ្យ​ក្រុង​ភ្នំពេញ ចំណែក​តៃកុង​ឡាន​បា​រត់​បាត​ស្រមោល ហើយ រហូតមក​ដល់ពេឡនេះ យើង​ពុំ​ទាន់​បានដឹង​ថា​វាសនា អ្នក​របួសធ្ងន់​នោះ​យ៉ាងណាទេ ៕

2-67-768x432 3-54-768x432 6-20-768x432 7-12-768x432

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya