ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ហឹង្សា​ក្នុង​គ្រួសារ ប្ដី​វាយ​បោចសក់ ប្រពន្ធ​ ​

ហឹង្សា​ក្នុង​គ្រួសារ ប្ដី​វាយ​បោចសក់ ប្រពន្ធ​ ​

ខេត្ត​ពោធិ៍សាត់​៖   កាលពី​ថ្ងៃ​ទី​០៩ វិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជ្រក​ក្រោម​អាជីវកម្ម​ខារ៉ាអូខេ​មួយ​កន្លែង ស្ថិតក្នុង​ភូមិ​ចំការចេក​ខាងជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​។ មាន​ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ឡើង​ដោយសារតែ​លោក​ប្ដី ផឹកស្រា​ស្រវឹង​ជោគ ប្រច័ណ្ធ​ប្រពន្ធ​ជាមួយ​ភ្ញៀវ​ច្រៀង​ខារ៉ាអូខេ វាយ​ធ្វើបាប​ប្រពន្ធ ត្រូវបាន​សមត្ថកិច្ច​ហៅ​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ជា​លើក​ចុងក្រោយ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​។​
​ករណី​ហឹង្សា​ក្នុង​គ្រួសារ​នេះ បណ្តាល​មកពី​បុរស​ជា​ប្តី​ឈ្មោះ គង់ សុផល អាយុ ៣៣​ឆ្នាំ (​ជា​កម្មករសំណង់​) បាន​ផឹកស្រា​ស្រវឹង​ជោគជាំ ហើយ​ប្រច័ណ្ធ​ប្រពន្ធ​ឈ្មោះ ប៉ុល សំអុន ដែល​មក​ច្រៀង​ខារ៉ាអូខេ​ជាមួយ​ភ្ញៀវ នៅផ្ទះ​របស់​ខ្លួន ដែល​ស្ថិត​ក្នុង​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ រួច​ក៏​វាយ​ធ្វើបាប​ប្រពន្ធ ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន មក​អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ នៅ​ថ្ងៃ​ខែ​កើតហេតុ​ខាងលើ​។
​ក្រោយពេល​ឃាត់ខ្លួន ជនដៃដល់​ជា​ប្តី​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​ប្រពន្ធ​ពិតប្រាកដ​មែន ព្រមទាំង​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ចាប់ពី​ថ្ងៃនេះ​តទៅ​។​
​ករណី​ហឹង្សា​ក្នុងគ្រួសារ មិនមែន​កើតឡើង​ជា​លើក​ទី​១​នោះទេ ឬ​ក៏​លើក​ទី​២​នោះដែរ គឺ​កើតមាន​ជាច្រើន​លើក​មក​ហើយ ដោយសារ​តែ​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ហើយ​ស្ត្រី​ដែល​ជា​ជនរងគ្រោះ តែងតែ​សុំ​អន្តរាគមន៍​ភ្លាមៗ ពី​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ដើម្បី​នាំ​ខ្លួន​ជនដៃដល់​ជា​ប្តី​មក​អប់រំ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​៕

2016-11-10_11-05-59

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya