ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ស្លាប់​មន្ត្រី​យោធា​៣​នាក់ ករណី​សង្ស័យ​ពាក់ព័ន្ធ​ស្នេហា​ត្រីកោណ​នៅក្នុង​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាក​សំណល់​សង្គ្រាម​

ស្លាប់​មន្ត្រី​យោធា​៣​នាក់ ករណី​សង្ស័យ​ពាក់ព័ន្ធ​ស្នេហា​ត្រីកោណ​នៅក្នុង​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាក​សំណល់​សង្គ្រាម​

(​ភ្នំពេញ​)៖ ទីបំផុត​ជនដៃដល់​ដែល​បាន​បាញ់ប្រហារ លោក​ឧត្តមសេនីយ៍ទោ អ៊ុំ សុភា នោះ​ក៏​បាន​បាញ់​សម្លាប់​ខ្លួនឯង ចំណែក​ស្ត្រី​ម្នាក់ទៀត​ដែល​កំពុង​សង្គ្រោះ បន្ទាន់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​ក៏​ត្រូវបាន​ស្លាប់​ផងដែរ​។
​សូមបញ្ជាក់​ថា មាន​ករណី​បាញ់ប្រហារ​មួយ​បាន​កើតឡើង នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាក​សំណល់​សង្គ្រាម ដែល​មាន​ទីតាំង នៅ​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក បាន​បណ្តាលឲ្យ​ស្លាប់​មន្ត្រី​យោធា​ម្នាក់ ថ្នាក់​ឧត្តមសេនីយ៍ទោ​ទៀតផ​ង និង​របួស​ម្នាក់ ដែល​បណ្តាលមកពី​រឿង ស្នេហា នៅវេលា​ម៉ោង​ជាង​១០ ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។​
​លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​អាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បានអោយដឹងថា ជនដៃដល់​មានឈ្មោះ សែន រដ្ឋា ថ្នាក់​អនុ​សេនី​យ៍ បាន​បាញ់ លោក​ឧត្តមសេនីយ៍ទោ អ៊ុំ សុភា ប្រធាន​នាយកដ្ឋាន​ធនធានមនុស្ស បណ្តាលឲ្យ​ស្លាប់ និង​ម្នាក់​ទៀត របួស ដោយ​ផ្តើម ចេញ​ពី​រឿង ស្នេហា​។​
​នៅពេលនេះ កម្លាំង​អាវុធហត្ថ​ក្រោម​ការដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ រាជធានី​ភ្នំពេញ កំពុង​អន្តរា​គន៍ នៅ​កន្លែងកើតហេតុ​៕
14925498_1781834832090674_2586208704506013022_n 14937283_1781834858757338_3248866296762767782_n 14937352_1781834925423998_3847228431118764045_n 15036598_1781834872090670_4941989002949879332_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya