ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ជនរងគ្រោះ​ម្នាក់​ទៀត ក្នុង​ករណី​បាញ់ប្រហារ នៅ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាក​សំណល់​សង្គ្រាម គឺជា​ស្នេហ៍​របស់​ជនដៃដល់ និង​ជនរងគ្រោះ​, ស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់​ពេទ្យ​ ​

ជនរងគ្រោះ​ម្នាក់​ទៀត ក្នុង​ករណី​បាញ់ប្រហារ នៅ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាក​សំណល់​សង្គ្រាម គឺជា​ស្នេហ៍​របស់​ជនដៃដល់ និង​ជនរងគ្រោះ​, ស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់​ពេទ្យ​ ​

ភ្នំពេញ ៖ ជនរងគ្រោះ​ម្នាក់​ទៀត ដោយសារ​ការបាញ់ប្រហា​រ នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាក​សំណល់​សង្គ្រាម គឺ​ជា​ស្រី​ស្នេហ៍​របស់​ជនដៃដល់ និង​ជនរងគ្រោះ ហើយ​បាន​ស្លាប់ ក្រោយពេល បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។​
​សមត្ថកិច្ច​ម្នាក់​បាន​លួច​បង្ហើប​ថា មូលហេតុ​ដែល​នាំឲ្យ​មាន​ការបាញ់ប្រហា​រ​នេះ ក៏​ដោយសារ​តែ ជនដៃដល់ កាល​ពី​យប់មិញ បាន​បបួល​នារី​ជា​ស្រី​ស្នេហ៍​ទៅ​ក្រៅ ប៉ុន្តែ​នាង​មិន​ទៅ ពីព្រោះ​ជាប់​នៅ​ជាមួយ​ជនរងគ្រោះ ដែល​ជា​មន្ត្រី​យោធា​ផ្កាយ​២ ទើប​ឈាន​ទៅដល់​ការឈ្លោះគ្នា ហើយ​បាញ់ប្រហារ​តែម្តង​។​
​ក្រោយ​បាញ់​ជនរងគ្រោះ​ទាំង​២​នាក់​ហើយ ជនដៃដល់​បាន​បាញ់​សម្លាប់​ខ្លួនឯង​ផងដែរ​។​
​សូមបញ្ជាក់​ថា មាន​ករណី​បាញ់ប្រហារ​មួយ​បាន​កើតឡើង នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាក​សំណល់​សង្គ្រាម ដែល​មាន​ទីតាំង នៅ​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក បាន​បណ្តាលឲ្យ​ស្លាប់​មន្ត្រី​យោធា​ម្នាក់ ថ្នាក់​ឧត្តមសេនីយ៍ទោ​ទៀតផ​ង និង​របួស​ម្នាក់ តែ​ក្រោយមក​បាន​ស្លាប់ ដែល​បណ្តាលមកពី​រឿង ស្នេហា នៅវេលា​ម៉ោង​ជាង​១០ ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។​
​លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​អាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បានអោយដឹងថា ជនដៃដល់​មានឈ្មោះ សែន រដ្ឋា ថ្នាក់​អនុ​សេនី​យ៍ បាន​បាញ់ លោក​ឧត្តម​សេ​នៅយ៍ទោ អ៊ុំ សុធា ប្រធាន​នាយកដ្ឋាន​ធនធានមនុស្ស បណ្តាលឲ្យ​ស្លាប់ ដោយ​ផ្តើមចេញពី​រឿង ស្នេហា ៕

14938168_579363178923203_2752514431772563266_n 15027737_579363158923205_4225458780852858234_n 15056296_579363165589871_7206304121690127088_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya