ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់ បណ្ដាលឲ្យ​ធ្លាក់​ពីលើ​ស្ពាន​ចូល​ក្នុង​ទឹក បណ្ដាល​ឲ្យ​លង់​ស្លាប់​ស្លាប់​ ​

ស្ត្រី​ម្នាក់ បណ្ដាលឲ្យ​ធ្លាក់​ពីលើ​ស្ពាន​ចូល​ក្នុង​ទឹក បណ្ដាល​ឲ្យ​លង់​ស្លាប់​ស្លាប់​ ​

សៀមរាប​៖ នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ត្រី​ម្នាក់ រស់នៅ​ភូមិ​ពងទឹក ឃុំ​ជប់​តា​ត្រាវ ស្រុក​អង្គរធំ ខេត្តសៀមរាប បាន​មក​រក​ស៊ីឈ្នួល​ច្រូតស្រូវ និង​បាន​សុំ​ផ្ទះ​ប្រជាពលរដ្ឋ​ស្នាក់អាស្រ័យ​នៅក្នុង​ស្រុក​អង្គរជុំ ហើយ​បាន​វិលមុខ​ដួល​នៅលើ​ផ្ទះ​បណ្ដាលឲ្យ​ស្លាប់​។​
​ជនរងគ្រោះ​មានឈ្មោះ ភ្លា​ន រា ភេទ​ស្រី អាយុ ៥៣​ឆ្នាំ រស់នៅ​ភូមិ​ពងទឹក ឃុំ​ជប់​តា​ត្រាវ ស្រុក​អង្គរធំ ខេត្តសៀមរាប បាន​មក​រក​ស៊ីឈ្នួល​ច្រូតស្រូវ ស្នាក់​នៅផ្ទះ​ឈ្មោះ ហឿង ទឿង ភេទ​ស្រី អាយុ ៥៧​ឆ្នាំ រស់នៅ​ភូមិ​ទំពូង ឃុំ​នគរភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប​។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​នគ​របាល​មូលដ្ឋាន បាន​ចុះទៅពិនិត្យ​សាកសព និង​ធ្វើ​កោសល្យវិច្ឆ័យ ហើយ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​អាច​កើត​ខ្យល់ វិលមុខ​ដួល​បណ្ដាលឲ្យ​ស្លាប់​។
​ស្ត្រី​ម្នាក់​ឈ្មោះ ទេ ទ្រា ភេទ​ស្រី អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ដូន​មៀវ ឃុំ​គោល ស្រុក​អង្គរជុំ ខេត្តសៀមរាប បាន​ទៅ​ងូតទឹក​លើ​ស្ពាន​ខាងក្រោយ​ផ្ទះ ស្រាប់តែ​ស្កន់ជាន់ បណ្ដាលឲ្យ​ធ្លាក់​ពីលើ​ស្ពាន​ចូល​ក្នុង​ទឹក បណ្ដាល​ឲ្យ​លង់​ស្លាប់​ស្លាប់​។
​បច្ចុប្បន្ន​សាកសព​ទាំង ០២​នាក់ បន្ទាប់ពី​ធ្វើ​កំណត់ហេតុ​រួច សមត្ថកិច្ច​នគរបាល បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

14956488_579104692282385_7922869660949772797_n 15027700_579104725615715_2546647316752980166_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya