ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ជិះ​បុក​គោយន្ត​ចត​លើ​ចិញ្ចើម​ផ្លូវ ដួល​បោក​ក្បាល​ស្លាប់​នារី​២​នាក់​ ​

ជិះ​បុក​គោយន្ត​ចត​លើ​ចិញ្ចើម​ផ្លូវ ដួល​បោក​ក្បាល​ស្លាប់​នារី​២​នាក់​ ​

ខេត្ត​ប៉ៃលិន ៖ នារី​យ៉ាងហោចណាស់​២​នាក់ បាន​ដួល​បោក​ក្បាល​ស្លាប់ ខណៈ​ដែល​ពួកគេ​បាន​ជិះ​ម៉ូតូ​ឌុប​គ្នា​ចេញពី​ក្រុង​ប៉ៃលិន​ទៅ​ភូមិ​ផ្សារ​ព្រំ លើ​ផ្លូវជាតិ​លេខ​៥៧ បើក​ល្បឿន​លឿន មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​គោយន្ត​ច្នៃ​ដែល​បែក​កង​ចត​លើ​ចិញ្ចើម​ផ្លូវ​ចំ​ពីក្រោយ​ពេញទំហឹង កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៧ ក្នុង​ភូមិ​បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​
​សមត្ថកិច្ច​បានឲ្យដឹងថា នារី​រងគ្រោះ​ទាំង​២​នាក់​ខាងលើ ឈ្មោះ ស្រី យ៉ា អាយុ​២៣​ឆ្នាំ មុខរបរ​ធ្វើការ​កាស៊ីណូ ស៊ី​សា និង​ឈ្មោះ ស្រី ពេជ្រ អាយុ​១៨​ឆ្នាំ ធ្វើការ​នៅ​កន្លែង​ជាមួយគ្នា និង​រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​
​សាក្សី​និយាយថា មុនពេល​កើតហេតុ នារី​រងគ្រោះ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក សង​ឌ្រឹ​ម សេរី​ឆ្នាំ​២០១១ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​1K-5145 ឌុប​គ្នា​ចេញពី​ក្រុង​ទៅ​ចូល​ទៅ​ភូមិ ដោយ​បើក​យ៉ាង​លឿន ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​គោយន្ត​ច្នៃ​មួយគ្រឿង ដឹក​ម្ទេស ដែល​បែក​កង​ខូច​ចត​លើ​ចិញ្ចើម​ផ្លូវ​នោះ យ៉ាង​ពេញ​ទំហឹ បណ្ដាល​ឲ្យ​នារី​ទាំង​២​នាក់​នោះ ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​តែម្តង​។ ចំណែក​ម្ចាស់​គោយន្ត ភ្លាមៗ​ក៏​រត់គេចខ្លួន​បាត់ស្រមោល​។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង រួច​ប្រគល់​ទៅ​ក្រុម​គ្រូ​សារ​ដឹក​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយឡែក​គោយន្ត​ច្នៃ​នោះ ត្រូវបាន​សមត្តកិច្ច​អូស​យកទៅ​រក្សាទុក នៅ​ការិយាល័យ​នគរបាល​ចរាចរ​នៃ​ស្នងការ​ខេត្ត​ប៉ៃលិន រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕
15027381_579329202259934_4458854600606314004_n 15027577_579329188926602_2986345992242259647_n 15055726_579329185593269_2916421226415181514_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya