ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ថៅកែ​ចិន​ចាប់រំលោភ​បុគ្គលិក​ស្រី​ម្នាក់ បានសម្រេច​ ​

ថៅកែ​ចិន​ចាប់រំលោភ​បុគ្គលិក​ស្រី​ម្នាក់ បានសម្រេច​ ​

សៀមរាប ៖ ហេតុការណ៍​ចាប់​ខ្លូន​ថៅកែ​ជនជាតិ​ចិន​ម្នាក់​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្នុង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ យីហោ សាន់​រ៉ា​យ ស្ថិតក្នុង​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។ ថៅកែ​ជនជាតិ​ចិន​ម្នាក់​បាន​ចាប់រំលោភ​បុគ្គលិក​ស្រី​ម្នាក់​មិន​ទាន់​គ្រប់​អាយុ ដែល​ជួយ​លក់​វត្ថុ​អនុស្សាវរីយ៍​យីហោ សាន់​រ៉ា​យ ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជូ​ញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​បាន​ចាប់​ឃាត់​ខ្លូន រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើ​ការសួរនាំ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ពី​ករណី​រូ​ម​ភេទ​ជាមូយ​អនីតិជន​ទៅតាម​ពាក្យបណ្តឹង របស់​ក្រុម​គ្រួសារ​ជនរងគ្រោះ​។
​ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ម្តាយ​ជនរងគ្រោះ កម្លាំង​របស់​លោក​បាន​ចុះ​ទៅ​ដល់​ទីតាំង​ស្នាក់នៅ​របស់​ជនសង្ស័យ និង​បាន​នាំខ្លួន​មក​សាកសួរ​នៅ​ការិយាល័យ​។ លោក​បាន​បន្តថា ជនសង្ស័យ​មាន​ឈ្មោះ យ៉ាង ជា​ឈូង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ថៅកែ​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ ជា​ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ G57628629 ស្នាក់​នៅ​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​យីហោ សាន់​រ៉ា​យ ស្ថិតក្នុង​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​
​ចំណែក​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ល ដ ណ ង អាយុ​១៣​ឆ្នាំ មុខរបរ​បុគ្គលិក រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប អតីត​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​យីហោ សាន់​រ៉ា​យ របស់​ជនសង្ស័យ​។ បន្ទាប់ពី​សាកសួរ និង​ស្តាប់​ចម្លើយ ជនសង្ស័យ​បាន​រួមភេទ​ជាមួយ​ជនរងគ្រោះ កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៦ នៅក្នុង​ហាង​នោះ​តែម្តង​។ ក្រោយ​ស្តាប់​ចម្លើយ លោក​បាន​សុំ​បញ្ជា​តំណាង​អាយ្យ​ការ ទើប​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​តែម្តង ៕
64d0ac18-5f7f-4100-8555-80aab7d5fa0a ec9cd8fe-1113-4fe2-bcb1-a238391907d8

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya