ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​ក្រុម​ក្មេង​ទំនើ​ង បង្ក​ភាពអនាធិបតេយ្យ ៧​នាក់​ ​

ប៉ូលិស​ឃាត់​ក្រុម​ក្មេង​ទំនើ​ង បង្ក​ភាពអនាធិបតេយ្យ ៧​នាក់​ ​

កណ្តាល ៖​ក្រុម​ទំនើង​ទាំងនោះ ទី​១. ឈ្មោះ​ប៉ាង មុន្ទី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​សិស្ស​), ទី​២. សុង សាត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​សិស្ស​), ទី​៣. លី សុខ​ជា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទាំង​បី​នាក់ រស់នៅ​ភូមិ​ស្រែ​ដូន​តូច សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​, និង​៤. ចំរើន បញ្ញា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​កសិករ​) រស់នៅ​ភូមិ​ព្រៃ​ពង្ររ សង្កាត់​ពញា​ពន់​, ទី​៥. គីម សម្បត្តិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​លក់​មាន់​, ទី​៦. ហឿន បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​លក់​មាន់ និង​ទី​៧. ចែម ចំរើន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​លក់​មាន់ ទាំង​បី​នាក់ រស់នៅ​ភូមិ​ត្រពាំង​អំពិល សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​។​
​នៅ​ពេល​ម៉ោង​កើតហេតុ មាន​ក្មេង​ទំនើង​មួយក្រុម ដែល​មាន​គ្នា​ចំនួន ៧​នាក់ បាន​ជិះ​ម៉ូតូ ៣​គ្រឿង ខ្លះ​កាន់​ដាវ ខ្លះ​កាន់​ខ្សែក្រវ៉ាត់ និង​ខ្លះទៀត​កាន់​ដុំថ្ម ស្រែក​ហ៊ោ​កញ្ចៀ​វ យ៉ាង​អណាធិបតេយ្យ ធ្វើដំណើរ​តាម​ផ្លូវ​បេតុង ភូមិ​បា​សិទ្ធ​។ នគរបាល​ដដែល បាន​បន្តថា ពេលនោះ​លោក​មេភូមិ បាន​តេ​ទូរស័ព្ទ​រាយការ​ណ៍​មក សមត្ថកិច្ច​ប៉ុស្តិ៍ ភ្លាម​នោះ​កម្លាំង​ប៉ុស្តិ៍​ម្កាក់ សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​ទួល​ព្រេច  មាន​ការចូលរួម​ពី​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ បាន​ធ្វើ​ការដេញ​តាម និង​ស្ទាក់​បង្ក្រាប ឃាត់ខ្លួន​បាន និង​ដកហូត​វត្ថុតាង ដាវ​សាំ​ម៉ូ​រ៉ៃ ចំនួន ១​ដើម​, ដុំថ្ម ៥​ដុំ​, ខ្សែក្រវ៉ាត់ ២, ម៉ូតូ ៣​គ្រឿង ម៉ាក​ស្កុប​ពី ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1CY.6955 និង​ម៉ា​កនិច ពណ៌​ទឹកក្រូច បិត​ស្កុត​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​1CR.5783 និង​១​គ្រឿង​ទៀត ម៉ាក MSX ពណ៌​ខ្មៅ​បិត​ស្កុត​ពណ៌​ស ពាក់​ស្លា​លេខ ភ្នំពេញ​1FX.3594​។ ក្រោយពេល​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​ទាំងអស់នោះ ត្រូវបាន​នគរបាល​បញ្ជូន​ខ្លួន ទៅកាន់​អធិការដ្ឋាន នគរបាល​ស្រុក​អង្គស្នួល ដើម្បី​ធ្វើ​ការសាកសួរ ចាត់ការ​ទៅតាម​នីតិវិធី ៕
301 d767c684ae0328e91716aa3bfc0b35b4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya