ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួន​លោក នាក់ សំបូរ អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ​ម្នាក់

ចាប់ខ្លួន​លោក នាក់ សំបូរ អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ​ម្នាក់

(​កំពត​)៖ នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា លោក នាក់ សំបូរ អាយុ​ជាង​៣០​ឆ្នាំ ត្រូវបាន​កម្លាំង​មន្ទីរ​យុត្តិធម៌​អាវុធហត្ថ​ខេត្ត​កំពត ចាប់ខ្លួន រឿង​ជំពាក់​ប្រាក់​អ្នកលក់​គ្រឿង​សំណង់ រហូតដល់​ជាង​២០​ម៉ឺន​ដុល្លារ ដើម្បី​យក​ទៅ​កសាង​វត្ត​មួយ​នៅ​ខេត្ត​កំពត ដើម្បី​ចង់បាន​ងារ​ជា​ឧកញ៉ា​។ លោក នាក់ សំបូរ កំពុង​ស្ថិត​ក្រោម​ការសួរនាំ​នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ ខេត្ត​កំពត​នៅ​ឡើយ​។​
​ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច ភូមិ​ត្រពាំង​រាំង ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្ត​កំពត ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ឃុំ​ខ្លួន​ចុះ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥ របស់លោក ហុង សុ​គុណ​វឌ្ឍនា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​កំពត ពីបទ «​រំលោភ​លើ​ទំនុកចិត្ត​»​។​
​ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ ដែល​ជា​មន្ត្រីជាន់ខ្ពស់​ក្រសួង​ធម្មការ បាន​ធ្វើ​ឡើង​ដោយសារតែ​គាត់ បាន​ទៅ​ទិញ​គ្រឿងសំណង់​របស់គេ យក​ទៅ​កសាង​វត្ត​រហូតដល់​ជាង​២០​ម៉ឺន​ដុល្លារ តែ​មិន​ព្រម​សង​។​
​មន្ត្រី​ក្រសួង​ធម្មការ​ម្នាក់ បានឲ្យដឹងថា លោក នាក់ សំបូរ ពិតជា​មាន​តួនាទី ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ ពិតប្រាកដ​មែន តែ​ទើបនឹង​ទទួលបាន​ព្រះរាជក្រឹត្យ តែងតាំង​នាពេល​ថ្មីៗ​នេះ​ទេ​។​
​បើ​តាម​មន្ត្រី​ដដែល​នេះ លោក នាក់ សំបូរ ពីមុន​ធ្លាប់​បួស​ជា​ព្រះសង្ឃ​នៅ​ប្រទេស​ថៃ ហើយ​ក្រោយមក​ត្រូវបាន​តែងតាំង​ជា​ជំនួយការ​លោក មិន ឃិន អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ តែ​ក្រោយ​ពេល​លោក មិន ឃិន ស្លាប់ទៅ ស្រាប់តែ​ទៅ​រត់ការ បាន​រហូត​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​តែម្តង​ធ្វើឲ្យ​គេ​ភ្ញាក់ផ្អើល​គ្រប់គ្នា​។​
​មន្ត្រី​រូប​នេះ បាន​បន្តទៀតថា លោក នាក់ សំបូរ រូបនេះ បាន​អ៊ួ​តប្រាប់​គេឯង​ពេញ​ក្រសួង រឿង​រកស៊ី ជាពិសេស​នាំ​ឈ្មួញ​ថៃ​មក​ទិញ​ដី​នៅ​ស្រុក​ខ្មែរ​ជា​ហូរហែរ ហើយ​ក៏​ធ្លាប់បាន​ប្រកាស​ប្រាប់​គេឯង​ថា មាន​មន្ត្រី​យោធា​ជាន់ខ្ពស់​នៅ​ពីក្រោយ​ខ្នង​ទៀតផង ៕
fn-2016-11-10-08-28-57-0 fn-2016-11-10-08-28-57-1 fn-2016-11-10-08-37-48-0 fn-2016-11-10-08-37-48-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya