ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ចុះបើ​កបរ​យ៉ាង​មិច ? ទៅ​បុក​មនុស្ស​ស្លាប់​និង​របួស ទាំង​កម្រោល ​

ចុះបើ​កបរ​យ៉ាង​មិច ? ទៅ​បុក​មនុស្ស​ស្លាប់​និង​របួស ទាំង​កម្រោល ​

ខេត្ត​កណ្ដាល​៖ វេលា​ម៉ោង​១៦​និង​១០​នាទី​ថ្ងៃ​ទី​៩ វិច្ឆិកា​២០១៦​នេះ​នៅលើ​កំណាត់​ផ្លូវ​បេតុង​7NG ត្រង់​ចំណុច​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគិ៍ ស្រុក​ខ្សាច់កណ្តាល​ខេត្ត​កណ្តាល​។ ដែល​បង្កឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក Hyundai ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF-7122​បើកបរ​ដោយ​ឈ្មោះ​ពៅ ពេជ្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។ បាន​បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បើក​វ៉ា​ជែង​រថយន្ត​មួយគ្រឿង​ហើយក៍​រេ​ចង្កូត​មក​ខាងស្តាំ​ដៃ​មក​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​Honda C125 សេរី​ឆ្នាំ​២០១៦ ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FZ-9249 បើកបរ​ដោយ​ឈ្មោះ​ឃ្លៀច ស្រី​នី​ភេទ​ស្រី​អាយុ​១៦​ឆ្នាំ​នៅ​ភូមិ​សន្លុង​ឃុំ​សន្លុង​ស្រុក​ខ្សាច់កណ្តាល​ខេត្ត​កណ្តាល ដែល​បាន​បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ស្រប​ទិស​គ្នា (​របួស​ធ្ងន់​បាន​បញ្ចូនទៅ​មន្ទីរពេទ្យ​ភ្នំពេញ​)​។​
​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ​ឈុំ ផា​ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​នៅ​ភូមិ​សន្លុង​ឃុំ​សន្លុង​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​ស្លាប់​នៅ​កន្លែងកើតហេតុ​។ ចំពោះ​សព​ត្រូវបាន​សមត្ថ​កិច្ទ​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេចខ្លួន​បាត់​។ វត្ថុតាង​ទាំងពីរ​ត្រូវបាន​សមត្តកិច្ច​យក​មក​រក្សាទុក​នៅ​អធិការ​ស្រុក​ខ្សាច់កណ្តាល ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​។​
​មូលហេតុ​ដែល​ឈាន​ដល់​មាន​គ្រោះថ្នាក់​ដ៍​រន្ធត់​នេះ​កើតឡើង គឺ​មកពី អ្នកបើកបរ​រថយន្ត​បង្ក​បើក​វ៉ា​ជែង​ខ្វះ​ការប្រុងប្រយ័ត្ន​៕

15027830_579084892284365_6880603292355664123_n 15027959_579084895617698_5382401858291101906_n 15032905_579084902284364_643958742372377277_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya