ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » អនុប្រធាន​ការិយាល័យ​បេឡា ដាច់​ក្បាល​ចេញពី ក

អនុប្រធាន​ការិយាល័យ​បេឡា ដាច់​ក្បាល​ចេញពី ក


​ខេត្ត​ព្រៃវែង​៖ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​៩​វិច្ឆិកា​២០១៦​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា ក្នុងភូមិ​ក្រសាំង​គយ ឃុំ​ជ្រៃ ស្រុក ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង​។​
​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរអោយ​រន្ធត់​មួយ​នឹង​មិន​ដែល​ធ្លាប់​កើត​មាន​ទាល់តែសោះ​នៅក្នុង​ខេត្ត​ព្រៃវែង គឺ​បុរស​ម្នាក់​ដែលជា​អ្នកបើកបរ​រថយន្ត បាន​រងគ្រោះ​រហូតដល់​ដាច់​ក្បាល​ចេញពី​ខ្លួន​បាត់ ដោយសារតែ​បើក​រថយន្ត​ឆ្លាម​ទៅបុក​ជាមួយ​រថយន្ត​យី​ឌុប ដែល​បើក​មក​បញ្ច្រាស់ទិស​គ្នា​។​
​ប្រភព​ពី​កន្លែងកើតហេតុ​ឲ្យដឹង​ថា ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ សូ សុធា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មាន​មុខរបរ​ជា​អនុប្រធាន​ការិយាល័យ​បេឡា​សន្តិសុខ​សង្គម​ខេត្តកំពង់ចាម​។ លោក​វរៈសេនីយទោ អ៊ុង ផាន​អធិការនគរបាល​ស្រុក​ស្វាយ​អន្ទរ​បានអោយដឹងថា​គ្រោះថ្នាក់​ចរាចរណ៌​ខាងលើ​នេះ​គឺ​បង្ករ​ឡើង​ដោយ​រថយន្ត​ម៉ាក​កាំ​ម៉ា​រី​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ២AB ៥៨១៣ បើកបរ​ដោយ​ជនរងគ្រោះ សូ សុធា ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ពេល​មកដល់​ចំណុច​កើតហេតុ រថយន្ត​ជនរងគ្រោះ​បាន​បើក​ឆ្លង​ទ្រូង​ថ្នល់ ចូល​ទៅ​ខាងឆ្វេង​ដៃ​ទៅ បុក​រថយន្ត​យី​ឌុប​១​គ្រឿង​ផ្សេងទៀត​ដែល​បើក​មក​បញ្ច្រាស់ទិស​គ្នា ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ស្វាយរៀង ៣A ១០០៥​បណ្តាលអោយ​រថយន្ត​ទាំង​២ បុក​គាប​រួញ​ក្បាល​ទាំងសងខាង ចំណែក​ជនរងគ្រោះ សូ សុធា មិនដឹងថា​ត្រូវ​នឹង​អ្វី​នោះ​ទេ​ស្រាប់តែ​ឃើញ​ដាច់​ក្បាល​ធ្លាក់​ចេញពី​ខ្លួន​បាត់​ទៅ​ហើយ​ហើយ​នៅក្នុង​រថយន្ត​នោះ​មិន​មាន​អ្នក​ផ្សេង​ជិះ​រួម​ដំណើរ​នោះ​ទេ​។ ដោយឡែក​អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដែល​ប៉ះទង្គិច​គ្នា​នោះ​ក្រោយ​កើតហេតុ​ភ្លាម​បាន​រត់គេចខ្លួន​បាន​ស្រមោល​ភ្លាម​បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែងកើតហេតុ​។​
​បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នកស្រុក​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា ហេតុការណ៍​នេះ​កើតឡើង​គឺ ដោយសារតែ​ជនរងគ្រោះ​ខ្លួនឯង បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ពេក ហើយ​បើក​ជែង​វ៉ា​មិន​មើល​មុខក្រោយ ទើប​កើត​មាន​គ្រោះថ្នាក់​បែប​នេះ ហើយ​សម្រាប់​ផ្លូវ​ជាតិ​លេខ​៨A​នេះ អ្នកស្រុក​អះអាងថា​មិនមែន​មាន​តែ​រថយន្ត​ខាងលើ​នេះ​ទេ​ដែល​បើក​លឿន​នេះ គឺ​រថយន្ត​ផ្សេងៗ​ទៀត ជា​ពិសេស​រថយន្ត​ដឹកទំនិញ ដឹកឈើ និង​ដឹក​អ្នកដំណើរ​ជាដើម ក៏​សុទ្ធតែ​បើក​ក្នុង​ល្បឿន​លឿន​គួរអោយខ្លាច​ដែរ​មិន​ដឹង​ថា​គេ​ប្រញាប់​ទៅ​ណា​ទេ​។ ហើយ​ដល់​ពេល​បុក​គ្នា​បែបនេះ​ទើប​ទឹកភ្នែក​ដូច្នេះ​សូម​សមត្ថកិច្ច​ជំនាញ​ជួយ​ពិនិត្យមើល​ផង​ទាន​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​កើតហេតុ​ភ្លាម​សមត្ថកិច្ច​បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាម ហើយ​បាន​ទាក់ទង​ទៅ​ក្រុមគ្រួសារ​ជនរងគ្រោះ​ទៅ​ទទួល​យក​សាកសព​ជនរងគ្រោះ​ភ្លាមៗ​ផងដែរ​ចំណែក​រថយន្ត​ទាំង​២​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ូស្តិ៍​រដ្ឋបាល​ឃុំ​ជ្រៃ ដើម្បី​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕

14980613_1781449152129242_1683236511198340368_n 15032817_1781449128795911_8226384910547702556_n 15032889_1781449175462573_5276648438364590144_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya