ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ក្មេងស្រី​ម្នាក់​សម្រេចចិត្ត​ចង ក សម្លាប់​ខ្លូន ខឹង​ឪពុកម្តាយ​ប្រើ​ឲ្យមើល​គោ​ក្របី មិន​បាន​ដើរលេង

ក្មេងស្រី​ម្នាក់​សម្រេចចិត្ត​ចង ក សម្លាប់​ខ្លូន ខឹង​ឪពុកម្តាយ​ប្រើ​ឲ្យមើល​គោ​ក្របី មិន​បាន​ដើរលេង

(​ពោធិ៍សាត់​)៖ ហេតុការណ៍​នេះ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្ញើល កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ព្រឹក ឈានចូល​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ក្រោម​ផ្ទះ​ក្មេងស្រី​រងគ្រោះ ស្ថិតក្នុង​ភូមិ​ថ្គោល​ធំ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​
​សាកសព​ក្មេងស្រី​ដែល​គិត​ខ្លី ចង​ក​សម្លាប់​ខ្លួនឯង​នោះ មានឈ្មោះ សៃ វណ្ណា ភេទ​ស្រី អាយុ ១២​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​, មាន​បងប្អូន​បង្កើត ០៥​នាក់ ក្នុងនោះ​ប្រុស ០៤​នាក់​, មាន​ឪពុក​ឈ្មោះ សៃ សូ​យ មុខរបរ​ជា​កសិករ និង​ម្តាយ​ឈ្មោះ យន់ យួន មុខរបរ​ចេញចូល​រកស៉ី​នៅ​ស្វាយ​ស៊ីសាផុន​។ កាលពី​ថ្ងៃ​ទី​០៨ ខែតុលា ក្មេងស្រី​រងគ្រោះ​បាន​ដើរលេង​ភ្លេច​មើល​គោ​ក្របី ពេល​ត្រលប់​មក​ផ្ទះ​វិញ ឪពុក​របស់​ក្មេងស្រី​រងគ្រោះ​បាន​ជេរ​រករឿង ទើប​ក្មេងស្រី​រងគ្រោះ តូចចិត្ត​ក៏បាន​សម្រេច​ចិត្ត​គិត​ខ្លី ចង​ក​សម្លាប់​ខ្លួនឯង ជាមួយ​ខ្សែ​នីឡុង​ជាមួយ​ខោជើងវែង​ជាប់​នឹង​ធ្នឹម​ខាងក្រោម​ផ្ទះ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​តែ​ម្តង ៕

14962710_1740615766264342_9148834932850911463_n fn-2016-11-09-16-01-40-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya