ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន បណ្តាលឲ្យ​ដាច់​ក្បាលមនុស្ស​ ​

ឡាន​បុក​ឡាន បណ្តាលឲ្យ​ដាច់​ក្បាលមនុស្ស​ ​

ខេត្ត​ព្រៃវែង ៖ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​០៩ វិច្ឆិកា ឆ្នាំ​២០១៦ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨A ក្នុងភូមិ​ក្រសាំង​គយ ឃុំ​ជ្រៃ ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង ដែល​ជនរងគ្រោះ​ត្រូវ​គេ​ស្គាល់​ថា ឈ្មោះ​សូ សុធា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា អនុប្រធាន​ការិយាល័យ​បេឡា​សន្តិសុខ​សង្គម​ខេត្តកំពង់ចាម មាន​ទីលំនៅ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​កាមរី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AB-៥៨១៣ បើកបរ​ដោយ​ជនរងគ្រោះ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ពេល​មកដល់​ចំណុច​កើតហេតុ រថយន្ត​ជនរងគ្រោះ​បាន​បើក​ឆ្លង​ទ្រូង​ថ្នល់ ចូល​ទៅ​ខាងឆ្វេង​ដៃ​ទៅ បុក​រថយន្ត​យី​ឌុប​១​គ្រឿង​ផ្សេងទៀត ដែល​បើក​មក​បញ្ច្រាសទិស​គ្នា ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​.​ស ពាក់​ស្លាក​លេខ​ស្វាយរៀង ៣A-១០០៥ បណ្តាលឱ្យ​រថយន្ត​ទាំង​២​បុក​គាប​រួញ​ក្បាល​ទាំងសងខាង ។​
​ចំណែក​ជនរងគ្រោះ​សូ សុធា មិនដឹងថា ត្រូវ​នឹង​អ្វី​នោះ​ទេ ស្រាប់តែ​ឃើញ​ដាច់​ក្បាល​ធ្លាក់​ចេញពី​ខ្លួន​បាត់ ហើយ​នៅ​ក្នុង​រថយន្ត​នោះ មិន​មាន​អ្នក​ផ្សេង​ជិះ​រួម​ដំណើរ​នោះ​ទេ ។ ដោយឡែក​អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់ដាយ ដែល​ប៉ះទង្គិច​គ្នា​នោះ ក្រោយ​កើតហេតុ​ភ្លាម បាន​រត់គេចខ្លួន​បាន​ស្រមោល​ភ្លាម បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែងកើតហេតុ ៕
3ef248c7-6783-49cb-a443-d9ff8c37e678 d8354ce3-2f5a-457f-b828-652102f63091 e7cf6be9-1506-45ba-b90a-0694e9049526 e09c3b5b-e743-42f0-a64f-9cad76043ecd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya