ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ បុក​ឡាន បណ្តាលឲ្យ​របួស​បែកក្បា​ល​និង​ជើង​ធ្ងន់ធ្ងរ​ ​

ម៉ូតូ បុក​ឡាន បណ្តាលឲ្យ​របួស​បែកក្បា​ល​និង​ជើង​ធ្ងន់ធ្ងរ​ ​

ខេត្ត​ព្រះសីហនុ​៖  កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​៩​វិច្ឆិកា​២០១៦​នេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅតាម​បណ្ដោយ​ផ្លូវ​អូ​ត្រេះ ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ខេត្ត​ព្រះសីហនុ ។​
គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្កឡើង​ដោយ​ម៉ូតូ​របស់​ជនបរទេស បើកបរ​ចូល​ចំណែក​ផ្លូវ​ខាង​រថយន្ត ស្របពេល​ដែល​ប្រើប្រាស់​ល្បឿន​លឿន​ដូចគ្នា​នោះ ទើប​បណ្ដាលឲ្យ​រថយន្ត​និង​ម៉ូតូបុក​គ្នា​ពេញទំហឹង​តែម្ដង ។ ប្រភព​បន្តថា ជនជាតិ​បរទេស​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ រងរបួស​បែកក្បាល​និង​ជើង ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ សេតេ​ដឹកយក​ទៅ​សង្គ្រោះ​ហើយ​, ឯ​ម្ចាស់​រថយន្ត លុច​ស៊ី​ស RX 300 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-0885 វិញ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​រួច​បាន​បើកទ្វារ​រថយន្ត​ចុះ​រត់គេចខ្លួន​បាត់ បន្សល់​រថយន្ត​នៅ​កន្លែងកើតហេតុ ៕

2016-11-09_16-54-42 img_20161109_164311 img_20161109_164323

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya