ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​ក្រុមចោរប្លន់​ជនជាតិ​ចិន ដែល​បាញ់​សម្លាប់​សន្តិសុខ បាន​ហើយ

ប៉ូលិស​បង្ក្រាប​ក្រុមចោរប្លន់​ជនជាតិ​ចិន ដែល​បាញ់​សម្លាប់​សន្តិសុខ បាន​ហើយ

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ បាន​បន្ត​ប្រតិបត្តិ​ការឡោមព័ទ្ធ ហើយ​ឈាន​ទៅដល់​ការបង្ក្រាប និង​ចាប់ខ្លួន​ក្រុមចោរប្លន់​ជនជាតិ​ចិន​ដែល​បាញ់​សម្លាប់​បុរស​សន្តិសុខ ក្រោយ​ចូល​ប្លន់​យក​ទ្រព្យសម្បត្តិ និង​គ្រឿងអលង្ការ​ពី​ជនជាតិ​ចិន​ដូច​គ្នា​កាលពី​៣​ថ្ងៃមុន​នេះ​។​
​កម្លាំង​នគរបាល​ជាច្រើន​នាក់ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ បាន​ធ្វើ​ការឡោមព័ទ្ធ កន្លែង​ស្នាក់នៅ​របស់​ក្រុម​ជនសង្ស័យ​ស្ថិតនៅ​ភូមិ​ក្បាលដំរី សង្កាត់​កកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ក្រោយ​ធ្វើការ​ឡោម​ព័ទ្ធ កម្លាំង​នគរបាល​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ខណ​:​ម្នាក់ទៀត ជា​ជនដៃដល់​នោះ កំពុង​តាម​យក​បន្តទៀត​។ ក្រុមចោរ​ពីរ​នាក់​ស្លៀកពាក់​ស៊ីវិល និង​ពាក់​ម៉ា​ស់មុខ បាន​ដើរចូល​ទៅក្នុង​ផ្ទះ បើក​លក់​សៀវភៅ ប៊ិច និង​សម្ភារ​សិក្សា របស់​ជនជាតិ​ចិន​ឈ្មោះ លូ បាយ​ហេង អាយុ​៥៤​ឆ្នាំ​។​
​ពេល​ចូល​ទៅក្នុង​ផ្ទះ ក្រុមចោរ​បាន​ទាញ​ទ្វារ​បិទ ព្រមទាំង​បាន​ដក​កាំភ្លើង​ភ្ជង់​ម្ចាស់ផ្ទះ និង​និយាយ​ភាសា​ចិន​ទារលុយ ព្រមទាំង​ទាញយក​ខ្សែករ​មួយ​ខ្សែ​ផងដែរ​។​
​ក្រោយ​ពេល​ក្រុម​ចោរ​កំពុង ធ្វើ​សកម្មភាព​នោះ ភរិយា​របស់​ជនរងគ្រោះ ដែល​នៅ​ជាន់​លើ ក៏​ស្រែក​ជា​ភាសា​ចិន​ថា ចោរ​ចូល​ប្លន់ ធ្វើឲ្យ​ក្រុមចោរ​ភ័យ ក៏​បើកទ្វារ​ផ្ទះ​រត់គេចខ្លួន ដោយ​រត់​សំដៅ​ទៅ​ខាង​រង្វង់​មូល​ចោមចៅ​។ ពេលទៅដល់​រោងចក្រ PPM ក្រុមចោរ​បាន​រត់​ចូលទៅ​ក្នុង​បុរី ដែល​គេ​សាងសង់​ឡើង​ក្នុង​ដី​ឡូតិ៍​។​
​ភ្លាមៗ​នោះ​សន្តិសុខ​យាម​នៅ​ទីនោះ ដេញ​តាម​សួរនាំ ក្នុង​បំណង​ហាមឃាត់​ក្រុម​ចោរ មិន​ចូល​ទៅក្នុង​បុរី​នោះ ស្រាប់តែ​ជនល្មើស​បាន​បាញ់​មួយ​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​ជនរងគ្រោះ​ឈ្មោះ យ៉េន រី​ណុង អាយុ ២៣​ឆ្នាំ បណ្តាលឲ្យ​ស្លាប់ ឯ​ម្នាក់​ទៀត​ជា​សន្តិសុខ​យាម​នៅ​ភូមិគ្រឹះ​វូ​ហោ ដែល​ដេញតាម​ដែរនោះ ត្រូវ​អំបែង​កញ្ចក់​ចំ​ខ្លួន​បណ្តាលឲ្យ​រង​របួសស្រា​ល ៕
14980689_211334109306279_4093614060703095314_n fn-2016-11-09-11-11-55-0 fn-2016-11-09-11-11-55-1 fn-2016-11-09-11-14-46-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya