ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ក្មេង​សិស្សសាលា​ម្នាក់ កំពុង​ឈរ​លើ​ចិញ្ចើមផ្លូវ ស្លាប់​នៅនឹងកន្លែង​ ​

ឡាន​បុក​ក្មេង​សិស្សសាលា​ម្នាក់ កំពុង​ឈរ​លើ​ចិញ្ចើមផ្លូវ ស្លាប់​នៅនឹងកន្លែង​ ​

ខេត្ត​បាត់ដំបង​៖ រថយន្ត​ម៉ាក TOYOTA TACOMA ១​គ្រឿង បើក​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​ជ្រុល​មក​បុក​ក្មេង​សិស្សសាលា​ម្នាក់ ដែល​កំពុង​ឈរ​លើ​ចិញ្ចើមផ្លូវ បណ្តាលឲ្យ​ស្លាប់​យ៉ាង​អាណោចអាធម៌ នៅនឹងកន្លែង​។ ករណី​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ក្រុមទី​៤ ក្នុងភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។​
​សមត្ថកិច្ច​បានឲ្យដឹងថា រថយន្ត​បង្ក ម៉ាក​TOYOTA TACOMA ពណ៌​កណ្តុ​រប្រ​មិះ ពាក់​ស្លាក​លេខ កំពង់ស្ពឺ​2A-0439 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើត​ទៅ​លិច តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​អ្នកបើកប​រងោក​មួយភាំង ក៏​រ៉េ​ចង្កូត​ទៅបុក​ក្មេងរងគ្រោះ កំពុងតែ​ឈរ​នៅលើ​ចិញ្ចើមផ្លូវ​នោះ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ តែម្តង​។​
​សមត្ថកិច្ច​បាន​បញ្ជាក់​ថា អ្នកបើកបរ​រថយន្ត ឈ្មោះ ប៉ែន យុ​ទ្ឋី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​
​រីឯ​ក្មេងរងគ្រោះ​ឈ្មោះ ឈី​ត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​រួច ហើយ​បាន​នាំ​អ្នកបើកបរ និង​រថយន្ត​បង្ក ទៅកាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដើម្បី​ចាត់ការ​និតិ​វិធី​។ ដោយឡែក​សព បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

14947667_578896605636527_8182624504037392077_n 15036215_578896612303193_5542800095176610228_n 15036292_578896658969855_3594315801020594168_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya