ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និយាយថា វាយ​សន្លប់ រួច​បោះ​ចូល​ក្នុង​ទន្លៃ​វ៉ៃ​គោ​ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និយាយថា វាយ​សន្លប់ រួច​បោះ​ចូល​ក្នុង​ទន្លៃ​វ៉ៃ​គោ​ ​

ស្វាយរៀង ៖ ជនរងគ្រោះ​ស្លាប់​ដោយ​ករណី​ឃាតកម្ម ទើប​ឈាន​ដល់​ស៊ើបអង្កេត​ស្រាវជ្រាវ ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍កឹង ឃ​ន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ដាក់​បទបញ្ជា​មក រហូត​គិត​ត្រឹម​វេលា​ម៉ោង​០៧ និង​១០​នាទី​ព្រឹក​ថ្ងៃទី​០៧ វិច្ឆិកា បានធ្វើការ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ១-​ឈ្មោះ​សួស ចាន់​រ៉ា (​ហៅ​ងោយ​) ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា និង​២-​ឈ្មោះ​ឆា ក្រី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ដូន​ទៃ ឃុំ​ទួល​ស្តី ស្រុក​ចន្ទ្រា ។​
​តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​សារភាព​ថា បក្សពួក​របស់​គេ​មាន​គ្នា​៣​នាក់ បានធ្វើ​សកម្មភាព​ចាប់ ជនរងគ្រោះ​ដាក់​ក្នុង​រថយន្ត​នៅ​ចំណុច​មុខ​កាស៊ីណូ​ដាលីន ស្ថិតនៅក្នុង​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ហើយ​ដឹក​យក​មក​វាយ​ឱ្យ​សន្លប់​រួច​បោះ​ក្នុង​ទឹកទន្លេ​វ៉ៃ​គោ ស្ថិតក្នុង​ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង នៅវេលា​ម៉ោង​០១ និង​១០​នាទី​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​០៣ វិច្ឆិកា ២០១៦ ពិតប្រាកដ​មែន ។
​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ពីរ​នាក់ កំពុង​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​កំពុង​តាមរក ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ។​
​គួររំលឹកថា មាន​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​ទៀតហើយ ដោយ​សាកសព​មនុស្ស​ប្រុស​ម្នាក់ បាន​អណ្តែត​ទឹក​ក្នុង​អាង​ទន្លេ​វ៉ៃ​គោ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៤ វិច្ឆិកា ស្ថិត​នៅ​ចំណុច​ខាង​មុខ​ទ្វារ​ទឹក​ស្ពាន​តា​ហោ ក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​ពោធិ​តា​ហោ ក្រុង​ស្វាយរៀង ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ។​
​បើ​តាម​ការ​សន្និដ្ឋានា​ពី​សមត្ថកិច្ចន​គ​បាល​ខេត្ត​បានឲ្យដឹងថា សាកសព​ជនរងគ្រោះ អាច​ធ្លាក់​ទឹក​លង់​ស្លាប់ ក្នុងអំឡុង​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៦ ដោយ​សព​អណ្តែត​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក គឺ​អាច​ស្លាប់​២៤​ម៉ោង ទើប​អណ្តែត ។ ហើយ​ត្រូវបាន​ប្រជា​នេសាទ​ប្រទះ​ឃើញ​ពេល​ទៅ​ដោះ​មង ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យមក​ពិនិត្យមើល ក៏​ប៉ុន្តែ​ពុំ​មាន​អ្នកណា​ម្នាក់​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។​
​ក្រោយ​ពី​ក្រុមគ្រូពេទ្យ និង​អ្នកបច្ចេកទេស​ស្នងការ​នគ​បាល​ខេត្ត​ពិនិត្យ​រួចមក លទ្ធផល​ឃើញថា មាន​របួស​ក្បាល​ពីក្រោយ  ដែល​សង្ស័យ​អាចជា​អំពើ​ឃាតកម្ម ឬ​ក៏​ធ្លាក់​ទឹក​ហូរ​កួច​បោក និង​ទ្វារ​ទឹក បណ្តាលឲ្យ​របួស​ក្បាល​ធ្ងន់ធ្ងរ សន្លប់​គ្មាន​អ្នក​បាន​ឃើញ ក៏​លង់ទឹក​ស្លាប់ ។​
​សមត្ថកិច្ច​នៅ​ពុំ​ទាន់​ហ៊ាន​សន្និដ្ឋានថា ជា​អំពើ​ឃាតកម្ម ឬក៏​លង់ទឹក​ស្លាប់​ទេ ៕

3965b544-dcb7-4fce-9abd-bc9c79c1bf10 c4e1c181-9242-465f-82b4-f1c5efcbfeea

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya