ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​២​នាក់ ករណី​កញ្ឆា​ក្រៀម​ជិត​៣០​គី​ឡូ នៅ​ស្រុក​គីរីវង់​ ​

ប៉េអឹម​ឃាត់ខ្លួន​២​នាក់ ករណី​កញ្ឆា​ក្រៀម​ជិត​៣០​គី​ឡូ នៅ​ស្រុក​គីរីវង់​ ​

តាកែវ​៖ ខេត្តតាកែវ កាលពី​វេលា​ម៉ោង ៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី ៨ វិច្ឆិកា ២០១៦  កញ្ឆា​ក្រៀម ជិត​៣០​គីឡូក្រាម ដែល​ម្ចាស់ផ្ទះ​វិច​ខ្ជប់​យ៉ាង​ស្អាត​បំរុង​នាំ​ចេញ​យក​ទៅ​លក់​អោយ​ឈ្មួញ ត្រូវ​បាន​កងកំលាំង​អាវុធហត្ថ​ខេត្ត​តាកែវ​ដែល​ដឹកនាំ​ដោយ​លោក​វរៈ​សេ​នីយ៏ឯក ង៉ែត ចាន់​ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ និង​ការចូលរួម​សម្របសម្រួល​នីតិវិធី​ដោយ​លោក ជ័យ រិទ្ធី ព្រះរាជអាជ្ញារង​អម​អយ្យការ​សាលាដំបូង​ខេត្តតាកែវ ចាប់បាន​នៅផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ សុខ សោភ័ណ្ឌ នៅ​ភូមិ​ពោធិ​រោង ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គីរីវង់ ។​
​ក្នុង​ពេល​ចុះ​បង្ក្រាប​ទីតាំង​ដាំ​កញ្ឆា​នេះដែរ យើង​បាន​ឃាត់ខ្លួន​មនុសស្ស​ចំនួន ពីរ​នាក់ រួម​មាន​ម្ចាស់ផ្ទះ​ឈ្មោះ សុខ សោភ័ណ្ឌ ភេទ​ស្រី អាយុ​៥៥​ឆ្នាំ និង​កូនប្រុស​ឈ្មោះ ចាន់ សារ៉ាត់ អាយុ ២៨​ឆ្នាំ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​ពោធិ៍​រោង ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គីរីវង់ ។ ក្នុងនោះ​យើង​បាន​ធ្វើ​ការឆែកឆេ​ក្នុងផ្ទះ​របស់​គាត់ ដោយ​រក​ឃើញ​កញ្ឆា​ក្រៀម​ចំនួន ២៣​គីឡូក្រាម ដែល​រៀបចំ​វិច​ខ្ជប់​យ៉ាង​ស្អាត​បំរុង​នឹង​យក​ទៅ​លក់​បន្ត​អោយ​ឈ្មួញ ក៏​បន្តែ​ត្រូវ​សមត្ថកិច្ច​របស់​យើង​ចាប់​បាន​មុន ។​
​ការឈាន​មកដល់​ការចាប់ កញ្ឆា​នេះដែរ គឺ​មាន​ការចូលរួម​សហកា​រ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ រួម​ជាមួយ​បន្តាញ​កំលាំង​សម្ង​ត់របស់​អាវុធហត្ថ ទើប​អាច​បង្ក្រាប​នៅ​ទីតាំង​ផលិត​នេះ​បាន ។ ហើយ​ចំពោះ​ជនសង្ស័យ​ទាំង​ពីរ និង​វត្ថុតាង កំលា​ងំ​ជំនាញ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត ៕
img_20161108_143456 img_20161108_143459

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya