ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » លួច​ឡាន​ពី​ខេត្ត​កំពង់ចាម ចូលមក​ដល់​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​សមត្ថកិច្ច​ដេញចាប់​បាន​ ​

លួច​ឡាន​ពី​ខេត្ត​កំពង់ចាម ចូលមក​ដល់​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​សមត្ថកិច្ច​ដេញចាប់​បាន​ ​

ភ្នំពេញ​៖ ចោរលួច​រថយន្ត​ពី​ខេត្ត​កំពង់ចាម ចូលមក​ដល់​ភូមិសាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​សមត្ថកិច្ច​ដេញចាប់ ដោយ​ភ័យ​ស្លន់ស្លោ​ពេក បើក​លឿន​បាន​បុក​រះ​រថយន្ត​ច្រើន​គ្រឿង ព្រមទាំង​ម៉ូតូ​រ៉ឺម៉ក​កង់​បី និង​ម៉ូតូ​ជា​បន្តបន្ទាប់ បណ្ដាលឲ្យ​រងរបួសម​នុស្ស​ម្នាក់ និង​ខូចខាត​ស្រាល​រថយន្ត​៣​គ្រឿង មិនតែប៉ុណ្ណោះ​បាន​ចុះ​ពី​លើ​រថយន្ត​វាយ ទៅលើ​ជនរងគ្រោះ​ដែលជា​អ្នក ជិះ​ម៉ូតូ​ថែមទៀត​ផង ហល​យ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភ្លើងស្តុប ផ្លូវ​២០០៤​កែង​មហាវិថី​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​
​ជនសង្ស័យ​ខាងលើ ឈ្មោះ លុយ គឹម សាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចំ​បក់ ឃុំ​សំពោង​ជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​លួច រថយន្ត​បង្ក​ម៉ាក KIA ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2X1354 ។ ចំណែក​អ្នករងរបួស ឈ្មោះ វ៉ាត់ វិចិត្រ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​យោធា មាន​ទីលំនៅ​ភូមិ​អណ្តូង​២ សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ភ្នៅ រាជធានី​ភ្នំពេញ ជា​អ្នកបើកបរ ម៉ូតូ​រ៉ឺម៉ក​កង់​បី កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ ។​
​ដោយឡែក​រថយន្ត​មាន​ចំនួន​៣​គ្រឿង ដែល​ត្រូវបាន ជនសង្ស័យ​នោះ​បើ​កៀរ​ជា​បន្តបន្ទាប់ ក្នុងនោះ​មាន​ម៉ាក​ឡិច​ស៊ី​១​គ្រឿង ម៉ាក​ហ៊ីយ៉ានដាយ ១​គ្រឿង ប៉ុន្តែ​រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ បាន​បើក​បន្តដំណើរ​ទៅ​បាត់ មិន​បាន​ឈប់​នោះទេ​ព្រោះ​ខូចខាត តិចតួច​ដែរ នៅសល់​រថយន្ត​១​គ្រឿង​ទៀត ម៉ាក​ហុងដា CRV ពណ៌​ទឹកមាស ពាក់ ស្លាក​លេខ​ភ្នំពេញ 2H-5554 មួយ​គ្រឿង​ខូចខាត​តិចតួច​ទេ ប៉ុន្តែ​មិន​បាន​បន្តដំណើរ​ទេ ដោយ​ម្ចាស់​ចង់រក​ខុស​ត្រូវ​តាម​ច្បាប់ ៕

14937206_578587142334140_3459689607953756538_n 15032171_578587135667474_1238691464264489730_n 15036513_578587125667475_2642357357913899596_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya