ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ព្រះរាជអាជ្ញា និង​ស្នងការ បញ្ជា​ឲ្យ​បញ្ជូន​ខ្លួន​ម្ចាស់​សិប្បកម្ម​ផលិត​ទឹកកក ទៅ​តុលាការ រងគ្រោះ​កើនឡើង​៧​នាក់

ព្រះរាជអាជ្ញា និង​ស្នងការ បញ្ជា​ឲ្យ​បញ្ជូន​ខ្លួន​ម្ចាស់​សិប្បកម្ម​ផលិត​ទឹកកក ទៅ​តុលាការ រងគ្រោះ​កើនឡើង​៧​នាក់

(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ មាន​ករណី​ផ្ទុះ​ឧស្ម័ន​ហ្គាស់ អាម៉ូញ៉ាក់ របស់​សិប្បកម្ម​ផលិត​ទឹកកក​ដែល​គ្មាន​យីហោ​ច្បាស់លាស់​មួយ​នេះ​ស្ថិត​មុខ​ផ្សារ PC តាម​ផ្លូវ​លេខ​៣៧១ ក្នុង​ភូមិ​ត្នោតជ្រុំ​២ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ​។ គ្រោះ​ហេតុការណ៍​មួយ​នេះ បាន​បណ្តាល​ឲ្យ​ក្រុម​ការងារ​ពន្លត់ប​ង្កា​រ​អគ្គិភ័យ ដែល​ចូល​ជួយ​អន្តរាគមន៍​រងរបួស​ធ្ងន់​២​នាក់ របួសស្រាល​២​នាក់ និង​កម្មករ​រង​បួស​ស្រាល​៣​នាក់ សរុប​៧​នាក់ ដោយសារ​ស្រូប​ក្លិន​អាម៉ូញ៉ាក់​ចូល​ផ្លូវដង្ហើម ដែល​វា​អាច​ប៉ះពាល់​សួត និង​ខួរឆ្អឹងខ្នង ខ្លាំង​បំផុត​។​
​យ៉ាងណាក៏ដោយ មន្ត្រីនគរបាល​ខណ្ឌ​មានជ័យ បានបញ្ជាក់​ថា ក្រោយ​កើតហេតុ​ភ្លាមៗ ម្ចាស់​ទីតាំង​ឈ្មោះ លោកស្រី អ៊ុក ណាវី ជនជាតិ​វៀតណាម និង​មេកា​ម្នាក់ទៀត ត្រូវបាន​បញ្ជូន​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​បឹងទំពន់ ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​បន្ត​ទៀត​តាម​ផ្លូវច្បាប់​៕
fn-2016-11-08-10-39-07-7 fn-2016-11-08-10-46-11-1 fn-2016-11-08-12-22-52-0 fn-2016-11-08-12-24-08-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya