ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល ៣​នាក់

ឡាន​បុក​ឡាន បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល ៣​នាក់

(​ពោធិ៍សាត់​)៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដ៏​គួរឲ្យ​រន្ធត់​មួយនេះ កើតឡើង​នៅ​ម៉ោង ០១​និង​២០​នាទី​រសៀល ឈានចូល​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៥០ និង​១៥១ ស្ថិតក្នុង​ភូមិ​ឈើទាល​ខ្ពស់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​
​រថយន្តស្ទូច​ម៉ាក HYUNDAI សាកល្បង​កម្លាំង​ជាមួយ រថយន្ត​ម៉ាក HYNO ដឹក​ស៊ីទែន​ប្រេងសាំង របស់​ក្រុមហ៊ុន Tha Ry ពាណិជ្ជកម្ម ពេញ​មួយ​ទំហឹង ក្នុងទិសដៅ​ច្រាស់ទិស​គ្នា បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល​មនុស្ស ០៣​នាក់ បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍សាត់​។​
​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​គួរឲ្យ រន្ធត់​មួយ​នេះ បង្ក​ដោយ​រថយន្ត​ស្ទូច​មួយគ្រឿង ម៉ាក HYUNDAI ព័ណ៌​ស ពាក់​ស្លាក លេខ ភ្នំពេញ 3D-3213 បើកបរ​ដោយ​ឈ្មោះ លន សុគន្ធ ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​ទួល​កណ្តាល ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្តែត ខេត្តតាកែវ (​របួសធ្ងន់​ភ្លៅ​ខាងឆ្វេង​) ធ្វើដំណើរ​ពី​កើត​ទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ទំនង​ជា​ងងុយ​ហើយ​ភាំង​មួយ​ភ្លេត ក៏​ជ្រុល​ទៅ​បុក​ជាមួយ រថយន្ត​ដឹក​ស៊ីទែន​ប្រេងសាំង របស់​ក្រុមហ៊ុន Tha Ry ពាណិជ្ជកម្ម ម៉ាក HYNO ព័ណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម 3A-2168 បើកបរ​ដោយ​ឈ្មោះ ហេង ឃៀង ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ រស់នៅ​ភូមិ​ទន្លេ​បិត ឃុំ​ទន្លេ​បិត ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ (​របួសស្រាល​) និង​តៃកុង​អែប​ឈ្មោះ ស៊ូ សុភ័ណ្ឌ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​វិហារ​ខ្ពស់ ឃុំ​វិហារ​ខ្ពស់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ (​របួសធ្ងន់​ដាច់​មាត់​ខាងស្តាំ​) ៕

14915196_578519069007614_6931688111874589842_n 14925618_578519085674279_7508960389334645339_n 14937346_578519105674277_4981232545558338696_n 15032715_578519092340945_4952255153003007818_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya