ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ញៀន​ថ្នាំ​ខ្លាំងពេក បើកឡាន ឈប់រ​ត់​ទៅ​ទិញ​សាំង​ចាក់​ដុត​ឡាន

បុរស​ម្នាក់ ញៀន​ថ្នាំ​ខ្លាំងពេក បើកឡាន ឈប់រ​ត់​ទៅ​ទិញ​សាំង​ចាក់​ដុត​ឡាន

(​ភ្នំពេញ​)៖ ហេតុការណ៍​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ត្រង់​ចំណុច​ខាង​មុខ​ព្រះ​សក្ស​មុនី​ចេតីយ ស្ថិត​នៅ​មហាវិថី ព្រះមុន្នីវង្ស សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​
​ជាមួយគ្នានេះ បើតាម​មន្ត្រីនគរបាល​ខណ្ឌ​ដូនពេញ សម្រាប់​បុរស​ញៀន​ថ្នាំ​រូបនេះ ក៏​ធ្លាប់​មាន​ដីកាចាប់ខ្លួន ដែល​ចេញ​ដោយ​តុលាការ​ផងដែរ ពាក់ព័ន្ធ​នឹង​បទល្មើស បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង កាន់កាប់ ឬ ជញ្ជូន​អាវុធ ដោយ​គ្មាន​ការអនុញ្ញាត​។​
​មន្ត្រីនគរបាល​បានបញ្ជាក់​ថា «​វេលា​ម៉ោង​០៩:២៥​នាទី ព្រឹក​មិញ មាន​ករណី ដុត​រថយន្ត​មួយ​គ្រឿង​ម៉ាក NISSAN TITAN V8 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2N-7053​។ អ្នក​ដុត​ឈ្មោះ សំ ណា​រ៉េត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​ម្ចាស់​រថយន្ត​)»​។​
​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រ​ញ៉ាប់ មក​អន្តរាគមន៍​ភ្លាមៗ​ដើម្បី​ឲ្យ​ក្រុម​សន្តិសុខ ធនាគារ​វឌ្ឍនៈ​បាន​យក​បំពង់​ពន្លត់​អគ្គីភ័យ មក​បាញ់​អស់​ជាច្រើន​បំពង់​ទើប រលត់​ជា​ស្ថាពរ​វិញ​ផង​ដែរ ហើយ​ចំណែក​អ្នកបើកបរ​បង្ក អគ្គីភ័យ​រូបនោះ​ត្រូវបាន​កម្លាំង សមត្ថកិច្ច​នាំ​ខ្លួន​មកកាន់​ប៉ុស្តិ៍​វត្ត​ភ្នំ ដើម្បី​សួរនាំ​រឿងហេតុ​ផងដែរ​៕

fn-2016-11-08-12-35-52-0 fn-2016-11-08-12-35-52-1 fn-2016-11-08-12-36-02-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya