ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ជំពាក់​លុយ​ភាគី​បង​ទៅ​ចាប់​កូន​ភាគី​ប្អូន​ជំរិត​ទារប្រាក់​យក​មក​សង​ភាគី​បង ទេវតា​មិន​ជួយ​ជាប់​ខ្មោះ​ដៃ​ ​

ជំពាក់​លុយ​ភាគី​បង​ទៅ​ចាប់​កូន​ភាគី​ប្អូន​ជំរិត​ទារប្រាក់​យក​មក​សង​ភាគី​បង ទេវតា​មិន​ជួយ​ជាប់​ខ្មោះ​ដៃ​ ​

រតនគីរី​៖ កាលពី​រសៀល ថ្ងៃទី​៧​វិច្ឆិកា ២០១៦ បន្ទាប់ពី​ជន​សង្សយ័​រូប​នេះ​ធ្វើ​សកម្មភាព​ចាប់​ក្មេងប្រុ​ស​ម្នាក់ កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៦​មកម្ល៉េះ នៅ​ចំណុច​ភូមិបរ​ញ៉ុក ឃុំ​សាមគ្គឺ ស្រុក​អូរ​ជុំ​ខេត្តរតនគិរី ដើម្បី ជំរិត​ទា​ប្រាក់ ពី​ឪពុក​-​ម្ដាយ​។ ជនសង្ស័យ​ម្នាក់​ឈ្មោះ ផន ប្រុស «​ហៅ​សាន​, វែង​» ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ កម្មករ​ជៀ​ជ័រកៅស៊ូ ស្នាក់​នៅ​ភូមិបរ​កែវ​ចាស់ ឃុំ ឡា​មិញ ស្រុក​បរ​កែវ ខេត្ត​រតនគិរី ។​
​ចំពោះ​ក្មេងប្រុស ឈ្មោះ គឹម ធួន អាយុ​៩​ឆ្នាំ​ដែល​ខ្លួន​បាន​ចាប់​យក​ទៅ​នោះ​គឺ​បាន​បញ្ជូន​ទៅ​ភ្នំពេញ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​ដើម្បី​ទៅរក​ការងារ​ធ្វើ ហើយ​ចំណែក​ខ្លួន​បាន​ឡើង​មក​ខេត្ត​រតនគិរី​ដើម្បី​ដោះស្រាយ​ពី​រឿង​រូបគេ​បាន​ជំពាក់​លុយ​បងប្រុស​របស់​ជនរងគ្រោះ ។ នៅពេល​ណា​ដោះស្រាយ​រួច ខ្លួន​នឹង​ទាក់ទង​ជាមួយ​ប្រពន្ឋ​ដើម្បី​យក​ក្មេង​ប្រុស​នោះ​មក​ប្រគល់ជូន​ម្ដាយ​គេ​វិញ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត ដើម្បី​បន្ត​និតិ​វិធី ស្វែងរក​ជនរងគ្រោះ​មក​ប្រគល់​ក្មេងប្រុស​ជូន​ក្រុម​គ្រួសារ​វិញ ចំណែក​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

aviary-image-1478581101990

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya