ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ចូល​កាប់​ព្រៃ​ធ្វើ​ចំការ ត្រូវ​មែកឈើ​ចាស់ ធ្លាក់​វ័ធ​បែកក្បាល​ស្លាប់

បុរស​ម្នាក់ ចូល​កាប់​ព្រៃ​ធ្វើ​ចំការ ត្រូវ​មែកឈើ​ចាស់ ធ្លាក់​វ័ធ​បែកក្បាល​ស្លាប់

(​ពោធិ៍សាត់​)៖ នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ បុរស​ម្នាក់ មាន​ប្រពន្ធ និង​កូនប្រុស​៣​នាក់ បាន​ចូល​កាប់​ព្រៃ​ធ្វើ​ចំការ ពេល​កាប់​ចំ​ដើមឈើ​ធំ ត្រូវ​មែកឈើ​ចាស់​ដែល​ជាប់​នឹង​វ័រ្តិ៍​ដើមឈើ​ធំ​នោះ ធ្លាក់​វ័ធ​បែកក្បាល​ស្លាប់​យ៉ាង​អាណោចអាធម៌ នៅ​ចំណុច​ស្ទឹង​ខៀវ ស្ថិតក្នុង​ភូមិ​ចំការ​ជ្រៃ​ខាងជើង ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។​
​សាកសព​ជនរងគ្រោះ ដែល​ត្រូវ​មែកឈើ​ចាស់ ធ្លាក់​វ័ធ​បែកក្បាល​ស្លាប់ ពេល​ទៅ​កាប់​ព្រៃ​ធ្វើ​ចំការ​នោះ មានឈ្មោះ សោម ច្រឹក អាយុ​៤៣​ឆ្នាំ មាន​ប្រពន្ធ និង​កូនប្រុស​៣​នាក់ បច្ចុប្បន្ន​រស់នៅ​ភូមិ​ចំការ​ជ្រៃ​ខាងជើង ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។​
​មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ទៅ​កាប់​ព្រៃ​ធ្វើ​ចំការ នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ពេល​កំពុងតែ​កាប់​ចំ​ដើមឈើ​ធំ​មួយ ភ្លាម​នោះ​ស្រាប់តែ​មែកឈើ​ចាស់ ដែល​ជាប់​នឹងវ័​ល្តិ៍​ដើមឈើ​ធំ​នោះ បាន​ដាច់​រួច​ធ្លាក់​វ័ធ​បែក​ក្បាល​ជនរងគ្រោះ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ យ៉ាង​អាណោច​អាធ​ម​តែម្តង ៕
fn-2016-11-08-11-35-08-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya