ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ខេង វុទ្ធី ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​រតនគិរី ប្រាក់​៥០០០​ដុល្លារ ជា​ថ្នូរ​នឹង​ទទួលបាន​ក្រប​ខណ្ឌ ពី​បេក្ខជន​ប្រឡង​ ​

លោក ខេង វុទ្ធី ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​រតនគិរី ប្រាក់​៥០០០​ដុល្លារ ជា​ថ្នូរ​នឹង​ទទួលបាន​ក្រប​ខណ្ឌ ពី​បេក្ខជន​ប្រឡង​ ​

ខេត្ត​រតនៈគីរី ៖ ប្រភព​បាន​អោយដឹងថា រឿងអាស្រូវ​របស់​លោក ខេង វុទ្ធី ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​រតនគិរី​កំពុង​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ​ឲ្យ​លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ ចាត់វិធានការ​តាម​ច្បាប់ លើ​លោក ខេង វុទ្ធី ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​រតនគិរី ឲ្យបាន​ឆាប់​បំផុត ក្នុងករណី​បែកធ្លាយ​រឿង​អំពើពុករលួយ​អ្នក​ចង់​បាន​ក្របខ័ណ្ឌ​ពេញសិទ្ធិ គឺ​ត្រូវ​បំពេញ​បែបបទ និង​បង់ប្រាក់​៤៥០០​ដុល្លារ ទៅ​៥០០០​ដុល្លា​ក្នុង​បេក្ខជន​ម្នាក់ ដែល​ចង់​ប្រឡង​ជាប់​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​ក្របខ័ណ្ឌ​ក្រសួង​ផែនការ​។​
​ប្រភព​ព័ត៌មាន​ពី អាណា​ព្យាបាល​បេក្ខជន​មួយរូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ មាន​មន្ត្រី​រដ្ឋបាល​នៃ​មន្ទីរ​ផែនការ​ខេត្ត​រតនគិរី ដែល​ជា​ដៃជើង​លោក ខេង វុទ្ធី បាន​កៀងគរ បេក្ខជន​ដែល​ចង់​ប្រឡង​ជាប់​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​ក្របខ័ណ្ឌ​ក្រសួង​ផែនការ គឺ​ត្រូវ​ចំណាយ​ម្នាក់​ពី ៤៥០០ ដុល្លា​ទៅ​៥០០០​ដុល្លា​។​ហើយ​ករណី​បែកធ្លាយ​នេះ លោក ខេង វុទ្ធី ក៏​បាន​ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​មន្ត្រី​ថ្នាក់លើ​របស់​ខ្លួន​ផងដែរ​។​
​ប្រភព​បន្តថា ប្រសិន​បើ​លោក ខេង វុទ្ធី ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​រតនគិរី ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដូច​ដែល​អាណាព្យាបាល របស់​បេក្ខជន​ប្រឡង​ចូល ក្របខ័ណ្ឌ​មន្ត្រី​ក្រសួង​ផែនការ បើក​កកាយ​មែន​នោះ គឺជា​រឿង​ដែល​លោក ឆាយ ថន មិនគួរ​អត់ឱន​នោះទេ​។​នេះ​មិន​រាប់បញ្ចូល​អំពើពុករលួយ នៃ​ការគ្រប់គ្រង​ចំណូល​ចំណាយ​សម្រាប់​មន្ទីរ​ផែនការ​ខេត្ត​រតនគិរី តាម​បែប​ពុករលួយ​ផង​។​
​គួរបញ្ជាក់​ថា ថ្មីៗ​កន្លងមកនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចាប់​បញ្ជូន​ខ្លួន លោក គង់ មករា  ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ព្រះវិហារ និង​បក្ខពួក ទៅ​សាលាដំបូង​រាជធានី ដើម្បី​សាកសួរ​ករណី​ប្រព្រឹត្តិ​អំពើ​ពុករលួយ លក់​ទ្រព្យសម្បត្តិ​រដ្ឋ ។​
​ពាក់​ពន្ឋ័ក​រ​ណី​ខាងលើ គេហទំព័រ​អរិយធម៌ មិន​អាច​ស្វែងរក​ការបញ្ជាក់ ពី​លោក ខេង វុទ្ធី ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​រតនគិរី បាន​នៅឡើយ​ទេ ៕

images plan-office-roit-500x375

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya