ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ទើប​ធ្លាយ​ថា ជា​សំណង់​អត់​ច្បាប់ ទាល់តែ​មនុស្ស​ស្លាប់​១ របួសធ្ងន់​៣ ​

ទើប​ធ្លាយ​ថា ជា​សំណង់​អត់​ច្បាប់ ទាល់តែ​មនុស្ស​ស្លាប់​១ របួសធ្ងន់​៣ ​

ភ្នំពេញ ៖ ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​០៧ វិច្ឆិកា ឆ្នាំ​២០១៦ ស្ថិត​ត្រង់​ចំណុច​ការដ្ឋាន​សំណង់​ផ្ទះ​ជួល​ដ៏​ធំ​ស្កឹមស្កៃ​អត់​ច្បាប់​មួយកន្លែង ក្នុង​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​កៅ វិចិត្រ ហៅ​ចាប អាយុ​២៧​ឆ្នាំ ជា​កម្មករសំណង់ ស្នាក់នៅ​ក្នុង​ការដ្ឋាន​ខា​ង​លើ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​រកា ឃុំ​អង្គ​តា​សូរ ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ។​
​នៅ​មុន​កើតហេតុ ជនរងគ្រោះ​ដែល​ស្លាប់​និង​កម្មករ​ផ្សេង​ទៀត​មាន​៤​នាក់ បាន​លើក​រំកិល​រន្ទារ​ដែក​នៅ​ជាន់​ទី​២ ដើម្បី​សំអាត​បេតុង ស្រាប់តែ​ជើង​រន្ទារ​អូស​ខ្សែភ្លើង​ធ្លាក់​ព្រីចូ​លទឹក បណ្តាល​ឱ្យ​ឆ្លង​ចរន្ត​ឆក់​កម្មករ​ទាំង​៤​នាក់ ។​
​ភ្លាមៗ កម្មករ​៣​នាក់​បាន​រត់​គេចខ្លួន​រួច នៅសល់​តែ​កម្មករ​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ដូល ហើយ​ត្រូវបាន​កម្មករ​ដូច​គ្នា​នាំគ្នា ជួយសង្គ្រោះ​យក​កប់​ដីខ្សាច់  និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ តែ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។ បន្ទាប់​ពី​គ្រោះថ្នាក់​មេការ​សំណង់​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​សាកសួរ​ផងដែរ ។​
​សំណង់​ផ្ទះជួល​នោះ បាន​សាងសង់​រយៈពេល​ជិត​១​ឆ្នាំ​មកហើយ មាន​កម្ពស់​៥​ជាន់ ដែល​បាន​សង់​ជិត​រួចរាល់​ហើយ ។ សំណង់​នេះ តាម​មន្ត្រី​សាលាខណ្ឌ​ម្នាក់​បាន​ឱ្យដឹងថា សង់​ឡើង​អត់​ច្បាប់ ដោយ​មាន​ការ​ត្រូវរ៉ូវ​គ្នា ជាមួយ​អភិបាល​ខណ្ឌ ៕

186ab2a5-022a-4397-8400-9fe597bdb4b0 ceb7d84b-eaa8-44bf-977f-c2bef80441bc eaaee730-d63e-414a-9117-5e5be9aa6df9

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya