ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​វៀតណាម ២៩​នាក់ សង្ស័យ​ថា​រស់នៅ​និង​ធ្វើ​ការខុសច្បាប់ នៅ​ខេត្ត​បាត់ដំបង​ ​

ប៉ូលិស​ឃាត់​វៀតណាម ២៩​នាក់ សង្ស័យ​ថា​រស់នៅ​និង​ធ្វើ​ការខុសច្បាប់ នៅ​ខេត្ត​បាត់ដំបង​ ​

បាត់ដំបង​៖  កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ បាន​ចុះ​ពិនិត្យ និង​ឃាត់ខ្លួន​ជនជាតិ វៀតណាម​ចំនួន ២៩​នាក់ ដែល​ជ្រកកោន តាម​រោង​សិប្បកម្ម​នានា ក្នុង​ខេត្ត​បាត់ដំបង​។​
​មាន​ជនជាតិ​វៀតណាម ដែល​លួច​ឆ្លងដែន​ខុសច្បាប់ ជាច្រើន​នាក់ មក​រស់នៅ​តាម​គោលដៅ ធ្វើ​សិប្បកម្ម​ធំៗ ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ថ្មីៗ​នេះ​អ្នក​ទាំងនោះ បាន​ច្រាល​ចេញពី​ភ្នំពេញ យ៉ាងច្រើន​ចូល​មក​កាន់ បណ្តា​រោង​សិប្បកម្ម​នានា ក្នុង​ខេត្ត​បាត់ដំបង​នេះ​។​
​ប្រតិបត្តិការ​ចុះ​ពិនិត្យ និង​ឃាត់ខ្លួន​ជនជាតិ​វៀតណាម គ្មាន​លិខិតស្នាម​បញ្ជាក់ ពី​អត្តសញ្ញាណ​គ្រប់គ្រាន់​នេះ ត្រូវ​បន្តរ​ធ្វើ​នៅ​ទូទាំង ខេត្ត​បាត់ដំបង​តែ​ម្តង ជាក់ស្តែង​កម្លាំង​ជំនាញ បាន​បើក​ប្រតិបត្តិការ​ចុះ​ឃាត់ខ្លួន ជនជាតិ​វៀតណាម លើ​៣​គោលដៅ​ធំៗ ជា​ជំហាន​ដំបូង ក្នុងនោះ​មាន ភូមិសាស្ត្រ ភូមិ​ចិន ២​កន្លែង ភូមិ​វត្ត​រំដួល ២​កន្លែង ភូមិ​ពោធិ៍​វង្ស ១​កន្លែង​និង​ភូមិ​រំចេក​១ ចំនួន ៣​កន្លែង ក្នុង​ក្រុង​បាត់ដំបង សរុប​ទាំងអស់​ចំនួន ២៩​នាក់ ក្នុងនោះ​មាន​ស្រី ចំនួន​៥​ផងដែរ ៕

343 344

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya