ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ឡាន​ចំ​ពី​មុខ​ដួល​បោក​​ក្បាល​រងរបួស​ធ្ងន់ ​

ម៉ូតូ​បុក​ឡាន​ចំ​ពី​មុខ​ដួល​បោក​​ក្បាល​រងរបួស​ធ្ងន់ ​

ភ្នំពេញ  ៖​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣​។ ត្រង់ចំណុច​ស្ដុ​ប​បូកគោ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស កែង​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​បឹង​ប្របែក ខណ្ឌចំការមន​។ ម៉ូតូ​មួយគ្រឿង​បុក​ជាមួយ​រថយន្ត​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​បោក​ខ្ទប់​នឹង​កញ្ចក់​រថយន្ត​របួស​ធ្ងន់
ត្រូវបាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ ។​
រថយន្ត​កូរ៉េ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2B-4796 ធ្វើដំណើរ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​បត់​ឆ្វេង ទៅតាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ស្រាប់​តែមាន​ម៉ូតូ​វ៉េវ​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ឈ​8833- ភព​1 បើកបរ ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​ក្នុងទិសដៅ​ពី លិចទៅ​កើត បាន​បុក
​ជាមួយ​រថយន្ត​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​បោក​ខ្ទប់​នឹង​កញ្ចក់​រថយន្ត​របួស​ធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ផងដែរ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya