ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ចាប់​យុវជន​២​នាក់ វាយខ្នោះ ករណី​ទំនាស់​គ្នា​ម្តុំ​កោះ​ពេជ្រ ចេញ​មក​ខាងក្រៅ ជិះ​ម៉ូតូ​តាម​វាយកម្ទេច​កញ្ចក់​ឡាន

សមត្ថកិច្ច​ចាប់​យុវជន​២​នាក់ វាយខ្នោះ ករណី​ទំនាស់​គ្នា​ម្តុំ​កោះ​ពេជ្រ ចេញ​មក​ខាងក្រៅ ជិះ​ម៉ូតូ​តាម​វាយកម្ទេច​កញ្ចក់​ឡាន

(​ភ្នំពេញ​)៖​ហេតុការណ៍​នេះ​កើត​ឡើង​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ ចូល​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ លើ​បណ្តោយ​ផ្លូវ​ព្រះសីហនុ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។​
សមត្ថកិច្ច​បាន​ចាប់​យុវជន​២​នាក់ វាយខ្នោះ​រួច​ដឹក​ទៅកាន់​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ដើម្បី​សួរនាំ​ខណៈ​អ្នក​ទាំង​ពីរ​វាយកម្ទេច​កញ្ចក់​រថយន្ត​តាក់ស៊ី បែក​កញ្ចក់ ផ្នែក​ខាង​មុខ​ដោយ​មិនដឹងថា រវាង​ភាគី​ទាំងពីរ​មាន​ទំនាស់​អ្វី​ឡើយ​។​
​ជនសង្ស័យ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​ធំ ពាក់​ស្លាក​លេខ​ភ្នំពេញះ​1CQ-2980 រីឯ​រថយន្ត​តាក់ស៊ី​បាន​បែក​កញ្ចក់​ខាងស្តាំ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q-3384​។​
​យុវជន​ពីរ​នាក់​នេះ ម្នាក់​រងរបួស​ក្បាល និង​ម្នាក់​ទៀត​ដៃ​ជាប់​ខ្នោះ​ហើយ​ឆ្លើយ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា​ខ្លួន​វាយ​ច្រឡំ​ទេ ហើយ​ក៏​គេ​មិនដឹង​ថា​រវាង​យុវជន​ដៃដល់ នឹង​ម្ចាស់​រថយន្ត​មាន​ទំនាស់​អ្វី​ខ្លះ និង​គ្នា​នោះទេ​៕

fn-2016-11-08-07-33-06-0 fn-2016-11-08-07-33-06-2 fn-2016-11-08-07-33-06-3 fn-2016-11-08-07-33-07-7

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya