ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​៣​នាក់ ត្រូវបាន​នគរបាល​ឃាត់ខ្លួន ពេល​កំពុង​ប្រើប្រាស់​គ្រឿងញៀន នៅ​សង្កាត់​ច្រាំង​ចំរេះ​១

ជនសង្ស័យ​៣​នាក់ ត្រូវបាន​នគរបាល​ឃាត់ខ្លួន ពេល​កំពុង​ប្រើប្រាស់​គ្រឿងញៀន នៅ​សង្កាត់​ច្រាំង​ចំរេះ​១

(​ភ្នំពេញ​)៖ ជនសង្ស័យ​៣​នាក់ កំពុងតែ​សេព​គ្រឿងញៀន ស្រាប់តែ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឫស្សីកែវ ឡោម​ព័ទ្ធ​ឃាត់ខ្លួន​បាន​ភ្លាមៗ ដោយ​ដកហូត​សម្ភារ​ប្រើប្រាស់​មួយចំនួន​ផង​ដែរ​។ ការបង្ក្រាប​នេះ បាន​ធ្វើឡើង​នៅ រសៀល​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ នៅត្រង់​ចំណុច​ជួរ​មាត់ទន្លេ ក្បែរ​យឿ​ត្រី​គីឡូម៉ែត្រ លេខ​៩ ស្ថិតក្នុង​ក្រុម​៣ ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​
​មន្ត្រីនគរបាល បានឲ្យដឹងថា ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​កម្លាំង​នគរបាល​មូលដ្ឋាន ទទួលបាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​សមាសភាព​ប្រើ​ប្រា ស់​គ្រឿងញៀន ទើប​ឈាន​ដល់​ការស្រាវជ្រាវ​រហូតមក​ដល់​រសៀល​នេះ ក៏​ចុះ​លប​ឆ្មក់​ឡោម​ព័ទ្ធ​បង្ក្រាប​តែម្ដង ដោយ​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់ កំពុងតែ​ធ្វើ​សកម្មភាព​ជក់​គ្រឿងញៀន​។​
​នគរបាល​បន្ដថា ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ដែល​ត្រូវ​ឃាត់ខ្លួន​ទី​១-​ឈ្មោះ យ៉ា ការី​ន អាយុ​២៨​ឆ្នាំ ទី​២-​ឈ្មោះ ហ្វា ហ្ស៊ី អាយុ​២៧​ឆ្នាំ ទី​៣-​ឈ្មោះ ម៉ាត់ ការី​ម អាយុ​២៤​ឆ្នាំ ជនសង្ស័យ​ទាំង​៣​នាក់ ជា​ជនជាតិ​ខ្មែរ​-​ឥស្លាម មាន​មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្បែរ​ចំណុចកើតហេតុ​ខាងលើ​។
​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​នាំ​ទៅ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ចាត់ការ​បន្ដ​៕

14992080_1739276359731616_3879217479391275425_n 14993468_1739276383064947_807415211316172720_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya