ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » រថយន្ដក្រុង​ក្រុមហ៊ុន «​រិទ្ធិ​មុនី​» ពន្លះ​ម៉ូតូ​ពីក្រោយ​ពេញទំហឹង អ្នកបើកបរ​រងរបួស​ធ្ងន់​

រថយន្ដក្រុង​ក្រុមហ៊ុន «​រិទ្ធិ​មុនី​» ពន្លះ​ម៉ូតូ​ពីក្រោយ​ពេញទំហឹង អ្នកបើកបរ​រងរបួស​ធ្ងន់​

(​ក្រចេះ​)៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង រថយន្ដក្រុង​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន «​រិទ្ធិ​មុនី​» បាន​បុក​ម៉ូតូ​មួយ​គ្រឿង ចំ​ពីក្រោយ​ពេញទំហឹង ដែល​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​។​
​ហេតុការណ៍​នេះ កើតឡើង​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​គីឡូ​មែត្រ​លេខ​៣៦៧-៣៦៩ ស្ថិតក្នុង​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ​។​
​លោក នួន សារិន អធិកា​រង​ទទួល​ផែន​ចរាចរណ៍​ស្រុក​សំបូរ បានឲ្យដឹងថា មុនពេល​កើតហេតុ ម៉ូតូ​មួយ​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ ឈ្មោះ សឿង សុ​ឈន អាយុ​២៥​ឆ្នាំ ចេញ​ពី​ផ្លូវលំ ឆ្លងកាត់​ផ្លូវ​ជាតិ លុះ​ពេល​កំពុង​ឆ្លង​នោះ​ស្រាប់តែ​រថយន្ដ​របស់​ក្រុមហ៊ុន «​រិទ្ធិ​មុន្នី​» បាន​មកដល់​ក៏​បុក​ពេញ​ទំហឹង​តែម្ដង បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ រីឯ​ម៉ូតូ​ខ្ទេច​ទាំងស្រុង​។ លោក​អធិការរង បញ្ជាក់ថា ចំណែក​រថយន្ដក្រុង ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-5491 រង​កា​ខូច​ខាត់​បន្ដិច​បន្ទួ​ច បើកបរ​ដោយ​បុរស​ម្នាក់ ឈ្មោះ ង៉ាន់ ផល្លី អាយុ​៤៣​ឆ្នាំ​។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​រថយន្ដ និង​ម៉ូតូ​ត្រូវបាន​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​ដោះស្រាយ​តាមច្បាប់​៕

14718821_1739258406400078_6994207003497971884_n 14947695_1739258379733414_7760238586080514866_n 15027534_1739258386400080_2138109407716943672_n 15027631_1739258403066745_8984352122477467242_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya