ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់ លួងលោម​រំលោភ ទាល់តែ​បាន​ ​

យុវជន​ម្នាក់ លួងលោម​រំលោភ ទាល់តែ​បាន​ ​

បាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​០៦ វិច្ឆិកា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ស្ថាពរ​២ ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេល បន្ទាប់​ពី​ក្មេងស្រី​វ័យ​១៤​ឆ្នាំ​ម្នាក់ ប្ដឹង​ចោទប្រកាន់ថា បាន​ចាប់​នាង​រំលោភ​រហូត​សម្រេច ខណៈ​នាង​នៅផ្ទះ​ម្នាក់ឯង ដោយ​ម្ដាយ​នាង​រវល់​ទៅ​ទិញ​ថ្នាំពេទ្យ​មួយ​ភ្លែត ។ ជនសង្ស័យ​ឈ្មោះ​ជា ស្រាំ អាយុ​២៣​ឆ្នាំ រី​ឯ​ក្មេងស្រី​រងគ្រោះ​អាយុ​១៤​ឆ្នាំ ។​
​ជនសង្ស័យ​រូបនេះ បាន​ចាប់​ក្មេងស្រី​រងគ្រោះ​រំលោភ​កាលពី​ម៉ោង​០៩ និង​១៥​នាទី​យប់​ថ្ងៃទី​០៥ វិច្ឆិកា ពេល​ឃើញ​នាង​នៅ​ចាំផ្ទះ​ម្នាក់ឯង រីឯ​ម្ដាយ​របស់​នាង​រវល់​ចេញទៅ​រក​ទិញ​ថ្នាំពេទ្យ​នៅ​ខាងក្រៅ ។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ វិច្ឆិកា ទើប​ត្រូវ​កម្លាំង​មូលដ្ឋាន​ឃាត់ខ្លួន ក្រោយ​ពី​ទ​ទូល​បណ្ដឹង​ពី​ជនរងគ្រោះ ។​
​ជនសង្ស័យ​បាន​សារភាព ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ក្មេងស្រី​ខាងលើ​នេះ​មែន​។ ជន​នេះ​និយាយ​ទៀត​ថា ខ្លួន​ឃើញ​ឱកាស​ស្ងាត់​ល្អ ស្រប​ពេល​នាង​កំពុង​នៅ​ចាំ​ផ្ទះ​ម្នាក់ឯង ហើយ​ម្យ៉ាង​ម្ដាយ​នាង​មិន​នៅ​ផង ទើប​ខ្លួន​ចូល​ទៅ​លួងលោម និង​ចាប់រំលោភ​រហូត​បាន​សម្រេច​តែម្ដង លុះ​ព្រឹក​ឡើង​ក៏​ត្រូវ​ម្ដាយ​នាង​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ដល់​ផ្ទះ​ទាំង​ព្រឹក ៕

497e2b66-2fd3-401a-a1b7-1452d170fe79

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya