ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​៣​នាក់​ស្លាប់​ ​

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​៣​នាក់​ស្លាប់​ ​

ភ្នំពេញ ៖ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​១៥​នាទី​រសៀល ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​ភូមិ​ព្រៃ​ស​ខាងកើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​
​ជនរងគ្រោះ​ទាំង​៣​នាក់ ទី​១​មានឈ្មោះ តាន់ ពិសិដ្ឋ ហៅ​ម៉េង ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​ជា​អ្នកបើក​ម៉ូតូ​)​។ ទី​២​ឈ្មោះ ជុំ វេ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​ជិះ​ពីក្រោយ​)​។ និង​ទី​៣​មានឈ្មោះ ឃុត ពិសី ភេទ​ប្រុស អាយុ​២២​ឆ្នាំ​(​ជិះ​ពីក្រោយ​) អ្នក​ទាំង​៣​នាក់ ស្នាក់នៅ​ក្នុង​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ស្លាប់​ទាំង​៣​នាក់​។ ចំណែក​រថយន្ត​បង្ក​មិន​ចាំ​ម៉ាក បាន​បើក​រត់​គេចខ្លួន​បាត់​។​
​នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​ម៉ូតូ​របស់​ជនរងគ្រោះ​បាន​ជិះ​ឌុប​គ្នា​៣​នាក់​ក្នុង​ទិសដៅ​ពី​លិច​មក​កើត តាម​បណ្តោយ​ផ្លូវ​កើតហេតុ​ខាងលើ លុះ​បាន​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​មាន​រថយន្ត​បង្ក​មួយគ្រឿង មិន​ចាំ​ម៉ាក បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ជាមួយនឹង​ម៉ូតូ​ជនរងគ្រោះ ខ​ណះ​ដល់​កន្លែងកើតហេតុ​ក៏​បាន​បុក​គ្នា​ពេញទំហឹង លាន់​ឭ​ដូច​រន្ទះ​បណ្តាលឲ្យ​ជនរងគ្រោះ​ទាំង​៣​នាក់ ផ្លោង​បោក​ក្បាល​ទៅ​លើ​ដងផ្លូវ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ចំណែក​រថយន្ត​បង្ក​បាន​ប្រញាប់​បើក​រត់​គេចខ្លួន​បាត់​ស្រមោល ចំណែក​ម៉ូតូ​រង​ការខូចខាត​ទាំងស្រុង ។ ប៉ុន្តែ​ដោយសារ​តែ​ក្រុមគ្រួសារ​ជនរងគ្រោះ​២​នាក់​ទៀត មិន​អស់ចិត្ត បាន​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ថែម​ទៀត ប៉ុន្តែ​ទោះបីជា​យ៉ាងណា ជនរងគ្រោះ​បាន​ស្លាប់​ទៅហើយ ៕
img_5200 img_5201 img_5202

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya