ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ពុំ​បាន​រកឃើញ​ក្រុមចោរ​បាញ់​សម្លាប់​សន្តិសុខ នៅក្នុង​ព្រៃ

ប៉ូលិស​ពុំ​បាន​រកឃើញ​ក្រុមចោរ​បាញ់​សម្លាប់​សន្តិសុខ នៅក្នុង​ព្រៃ

(​ភ្នំពេញ​)៖ នៅ​ត្រឹម​ម៉ោង​១១​នាទី​ព្រឹក ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ដកថយ​ពី​ក្នុងព្រៃ​មកវិញហើយ ដោយសារ​តែ​រក​មិនឃើញ​ក្រុមចោរ ដែល​បាញ់​សម្លាប់​សន្តិសុខ​ម្នាក់ និង​ប្លន់​យក​ទ្រព្យសម្បត្តិ​ម្ចាស់ បណ្ណាគារ​ជនជាតិ​ចិន ប៉ុន្ដែ​សមត្ថកិច្ច​នៅ​បន្ដ​ប្រតិបត្តិការ​ក្នុង​បុរី ព្រោះ​សង្ស័យ​មាន​បក្ខ​ក្រុមចោរ ដែល​បាន​បង្កប់ខ្លួន​នៅក្រៅ​។​
​សមត្ថកិច្ច​បាន​ប្រើ Dron ដើម្បី​ហោះ​ពីលើ មើល​ក្នុង​ព្រៃ​ដែល​សង្ស័យ​ថា ក្រុមចោរ​លាក់​ខ្លួន​មុននឹង​សម្រេច​លុកព្រៃ​ចូលចាប់​ក្រុមចោរ​។​
​ចាប់តាំងពី​ល្ងាច​ថ្ងៃទី​០៦ ខែវិច្ឆិកា​ម្សិលមិញ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ដឹកនាំ​ដោយ​លោក យឹម សារ៉ាន់ អធិការនគរបាល បាន​នឹង​កំពុង​ដឹកនាំ​កម្លាំងចម្រុះ ដើម្បី​ចុះ​ទៅ​ព័ទ្ធចាប់ មុខសញ្ញា​បាញ់​ប្លន់​សម្លាប់​សន្តិសុខ​ម្នាក់ និង​ប្លន់​យក​ទ្រព្យសម្បត្តិ ម្ចាស់​បណ្ណាគារ​ជនជាតិ​ចិន មុខ​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ​។​
​ក្រុមចោរ​ពីរ​នាក់​ស្លៀកពាក់​ស៊ីវិល និង​ពាក់​ម៉ា​ស់មុខ បាន​ដើរចូល​ទៅក្នុង​ផ្ទះ​បើក​លក់​សៀវភៅ ប៊ិច និង​សម្ភារៈ​សិក្សា​របស់​ជនជាតិ​ចិន​ឈ្មោះ លូ បាយ​ហេង អាយុ​៥៤​ឆ្នាំ​។ ពេល​ចូល​ទៅក្នុង​ផ្ទះ​ក្រុមចោរ​បាន​ទាញ​ទ្វារ​បិទ ព្រមទាំង​បាន​ដក​កាំភ្លើង​ភ្ជង់​ម្ចាស់ផ្ទះ និង និយាយ​ភាសា​ចិន​ទារលុយ ព្រមទាំង​ទាញយក​ខ្សែករ​មួយ​ខ្សែ​ផងដែរ​។​
​សមត្ថកិច្ច​បានឲ្យដឹងថា ក្រោយ​ពេល​ក្រុម​ចោរ​កំពុង​ធ្វើ​សកម្មភាព​នោះ ភរិយា​របស់​ជនរងគ្រោះ ដែល​នៅ​ជាន់​លើ ក៏​ស្រែក​ជា​ភាសា​ចិន​ថា ចោរ​ចូល​ប្លន់ ធ្វើឲ្យ​ក្រុមចោរ​ភ័យ ក៏​បើកទ្វារ​ផ្ទះ​រត់គេចខ្លួន ដោយ​រត់​សំដៅ​ទៅ​ខាង​រង្វង់​មូល​ចោមចៅ​។ ពេលទៅដល់​រោងចក្រ PPM ក្រុមចោរ​បាន​រត់​ចូលទៅ​ក្នុង​បុរី ដែល​គេ​សាងសង់​ឡើង​ក្នុង​ដី​ឡូតិ៍​។​
​ភ្លាមៗ​នោះ​សន្តិសុខ​យាម​នៅ​ទីនោះ ដេញ​តាម​សួរនាំ ក្នុង​បំណង​ហាមឃាត់​ក្រុម​ចោរ​មិន​ចូល​ទៅក្នុង​បុរី​នោះ ស្រាប់តែ​ជនល្មើស​បាន​បាញ់​មួយ​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​ជនរងគ្រោះ​ឈ្មោះ យ៉េន រី​ណុង អាយុ ២៣​ឆ្នាំ បណ្តាលឲ្យ​ស្លាប់ ឯ​ម្នាក់​ទៀត​ជា​សន្តិសុខ​យាម​នៅ​ភូមិគ្រឹះ​វូ​ហោ ដែល​ដេញតាម​ដែរនោះ ត្រូវ​អំបែង​កញ្ចក់​ចំ​ខ្លួន​បណ្តាលឲ្យ​រង​របួសស្រា​ល​។​
​បន្ទាប់ពី​បាញ់​បណ្តាល​ឲ្យ​សន្តិសុខស្លាប់ និង​របួស​ហើយ ក្រុមចោរ ក៏​បាន​រត់គេចខ្លួន​បាត់​ទៅ​។ តាម​ការសន្និដ្ឋាន​ក្រុមចោរប្លន់​ជា អ្នកបាញ់​មាន​អាយុ​ប្រហែល ៣៥​ឆ្នាំ កម្ពស់​ប្រហែល ១.៧២​ម៉ែត្រ មាន​មាឌ​ស្តើង​។ ជនសង្ស័យ​ម្នាក់​ទៀត អាយុ​ប្រហែល ៣៤​ឆ្នាំ មាន​រាងស្តើង​កម្ពស់​ប្រហែល ១.៦៨​ម៉ែត្រ​៕

fn-2016-11-07-11-21-10-2 fn-2016-11-07-11-21-10-3 fn-2016-11-07-11-21-11-7

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya