ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ជនជាតិ​អាមេរិក ដេកស្លាប់​ក្នុង​បន្ទប់​ជួល ដោយ​មិន​ដឹង​មូលហេតុ ​

បុរស​ម្នាក់​ជនជាតិ​អាមេរិក ដេកស្លាប់​ក្នុង​បន្ទប់​ជួល ដោយ​មិន​ដឹង​មូលហេតុ ​

ព្រះសីហនុ ៖ កាលពី​ល្ងាច​នៅ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិត​នៅ​ម្តុំ​ចំណុចទួល​ខ្សាច់​ក្នុងភូមិ​២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ សព​ជនរងគ្រោះ​មានឈ្មោះ SHANKLE RICHARD CHARLES ភេទ​ប្រុស​អាយុ​49​ឆ្នាំ​(​កើត​ថ្ងៃ​ទី​14.02.1967 )​សញ្ជាតិ USA កាន់​លិខិតឆ្លងដែន​លេខ 446694058 សុពលភាព​ថ្ងៃទី 09.04.2019​។
​ជនរងគ្រោះ​ម្នាក់​នេះ​មក​ជួល​បន្ទប់​ស្នាក់នៅ​កាល​ពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ ដែល​មក​ដល់ពេលនេះ​មាន​រយៈពេល​1​ខែ​ហើយ​។ ម្ចាស់ផ្ទះ​ជួល​មាន​ឈ្មោះ ឡាក់ ណារិន ភេទ​ប្រុស សញ្ជាតិ ខ្មែរ អាយុ​៤៩​ឆ្នាំ ស្នាក់​នៅ​កន្លែងកើតហេតុ​ខាងលើនេះ​។​
​ឆ្លង​តាម​ការពិនិត្យរ​បស់​គ្រូពេទ្យ និង​មន្ត្រី​ជំនាញ​បច្ចេក ទេស​វិទ្យាសាស្ត្រ បានឲ្យដឹង​ថា​នៅលើ​ដងខ្លួន​និង​រាងកាយ​សព​មិន​មាន​ស្លាកស្នាម​អ្វី​ដែល​អាច​បញ្ជាក់​ថា​មាន​ជាប់​ពាក់ព័ន្ធ​និង​ករណី​មនុស្សឃាត​នោះទេ​គឺ​ជនបរទេស​នេះ​ស្លាប់​ដោយ​ជម្ងឺ​គាំងបេះដូង ៕

fb_img_1478446020843 fb_img_1478446032784 fb_img_1478446036448

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya