ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ស្លាប់​៧​នាក់ និង​៣៧​នាក់​រងរបួស ហេតុការណ៍​គ្រោះ ថ្នាក់​ចរាចរណ៍​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៦

ស្លាប់​៧​នាក់ និង​៣៧​នាក់​រងរបួស ហេតុការណ៍​គ្រោះ ថ្នាក់​ចរាចរណ៍​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៦

(​ភ្នំពេញ​)៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​១៤​លើក (​យប់​៨​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់​៧​នាក់ របួសធ្ងន់​១៨​នាក់ និង​របួសស្រាល​១៩​នាក់​។​
​ប្រភព​ព័ត៌មាន​ដដែល​បញ្ជាក់​ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​១៤​លើក​នេះ បណ្ដាលឲ្យ​ខូតខាត​យានយន្ដ​សរុប​ចំនួន​២៥​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​១៣​គ្រឿង​, រថយន្ដ​ធុន​តូច​៩​គ្រឿង​, រថយន្ដ​ធុន​ធំ​៣​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្ដាលឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមា​ន ល្មើស​ល្បឿន​៥​លើក​, ប្រជែង​៤​លើក​, មិន​ប្រកាន់​ស្ដាំ​២​លើក​, បត់​គ្រោះថ្នាក់​២​លើក និង​កត្តា​ផ្លូវ​១​លើក​៕

14907062_577325969126924_6805271269406810203_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya