ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ធ្លាយ​រឿងអាស្រូវ​អំពើពុករលួយ​ការស្នើរ​សុំ​តែងតាំង​ស្នងការរង​ឡើងកាន់តំណែង​ជា​ស្នងការ​ខេត្ត ខុស​ប្រក្រតី មិន​ត្រឹម​ត្រ​វ​តាម​លក្ខន្តិក​: ឬ​តាម​ឋានានុក្រម​ច្បាប់​ស្ដីពី​ការងារ -​ស្នើ​អគ្គស្នងការ​នគរបាល​ជាតិ គួរតែ​ពិនិត្យ​ពិចារណា​សាជាថ្មី​ ​

ធ្លាយ​រឿងអាស្រូវ​អំពើពុករលួយ​ការស្នើរ​សុំ​តែងតាំង​ស្នងការរង​ឡើងកាន់តំណែង​ជា​ស្នងការ​ខេត្ត ខុស​ប្រក្រតី មិន​ត្រឹម​ត្រ​វ​តាម​លក្ខន្តិក​: ឬ​តាម​ឋានានុក្រម​ច្បាប់​ស្ដីពី​ការងារ -​ស្នើ​អគ្គស្នងការ​នគរបាល​ជាតិ គួរតែ​ពិនិត្យ​ពិចារណា​សាជាថ្មី​ ​

កំពង់ឆ្នាំង​៖​ថ្ងៃទី​០៧​វិច្ឆិកា ឆ្នាំ​២០១៦ នៅ​សល់​ពេលវេលា​ប្រហែល​តែ​២​ទៅ​៣​ថ្ងៃ​ទៀត​និង​ត្រូវ​ដល់​ពេល​ប្រកាស់​តែងតាំង​ស្នងកា​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ថ្មី​អោយ​ចូល​កាន់​តំណែង​ជំនួស​ស្នងការ​ចាស់​ដែល​ត្រូវ​ចូលនិវឌ្ឍន៍​ហើយ​នោះ ក៍​ស្រាប់តែ​មាន​ធ្លាយ​រឿង​ភាពមិនប្រក្រតី​មួយ ក្នុង​ការស្នើរ​សុំ​តែងតាំង​ស្នងការរង​មួយរូប ទៅកាន់​អគ្គស្នងការ​នគរបាល​ជាតិ ហើយ​ត្រូវបាន​លេច​ធ្លាយ​ព័ត៍មាន​ធ្លាយ​តាមរ​របង​ស្នងការម​ក​ខាងក្រៅ​ដោយ​ពាក្យ​ចរចា​ម​អារាម​ឮ​ពេញ​ខេត្ត​ថា​ការស្នើរ​សុំ​តែងតាំង​ស្នងការ​នគ​បាល​ខេត្ត​កំពង់ឆ្នាំង​ជា​រឿង ខុស​ប្រក្រតី និង​ខុស​លក្ខន្តិក​: និង​ឋានានុក្រម​ឬ​ច្បាប់​ស្ដីពី​ការងារ​ស្របពេល​នឹង​ការ​រើចេញ​ទីតាំង​ស្នងការ​ចាស់​ប្ដូ​ទៅ​នៅ​ទីតាំង​ថ្មី​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ថ្មី និង​ត្រូវ​ប្រកាស់​ចូល​កាន់តំណែង​ហើយ​។​
​បើ​តាម​ប្រភព​ត្រូវបាន​គេ​បង្ហើប​អោយដឹងថា សមាស​សភាព​ស្នងការ​ថ្មី​ទំនងជា លោក ឡុច សុ​ណ្ណា​រ៉ា ដែល​ជា​ស្នងការរង ជំនួស​លោក ប្រាក់ វុ​ឌ្ឃី ដែល​ត្រូវ​ចូលនិវត្តន៍​។​
​មាន​ការរំជើបរំជួល​និង​លេចឮ​ថា ពាក់ព័ន្ធ​និង​ការស្នើរ​សុំ​តែងតាំង​ស្នងការរងរ​នគរបាល​ខេត្ត​ម្នាក់​ឡើង​កាន់តំ​ណែងនួស​ស្នងការ​ថ្មី ដោយ​មន្ត្រី​មួយចំនួន​គិត​ថា​ការស្នើរ​សុំ​នោះ​គឺ​ខុស​និតិ​វិធី​(​សុំ​ដោយ​ផ្លូវ​កាត់​)​ឬ​ដោយ​បក្ខពួក ដោយ​មិន​បាន​ប្រជុំ​ឯកភាព​ពី​ស្នងការរង​ទាំង​១៤​រូប​ដែល​មាន​នៅក្នុង​អង្គភាព​ស្នងការ​ស្រាប់​។​
-​តាម​ធម្មតា​សម្រាប់​បុគ្គល​ម្នាក់ៗ​ដែល​ធ្វើ​ការងារ​តែងតែ​ចង់​បាន​តំណែង ខ្ពស់​គ្រប់ៗ​គ្នា តែ​អ្វី​សំខាន់​នោះ​ក៍​ត្រូវ​ពិនិត្យមើល​លើ​អតីតភាព​ការងារ សមត្ថភាព គុណ​ធ​ម៍ ភាពជា​អ្នកដឹកនាំ និង​ប្រជាប្រិយភាព​របស់​ខ្លួន​ផង ប្រសិន​បើ​ចង់បាន​នោះ​វា​មិន​ទាស់​ខុស​អ្វី​ឡើយ​។
-​ទន្ទឹម​នោះ​ការស្នើ​សុំ​តែងតាំង​ស្នងការរង​ណា​ម្នាក់​ចេញ​ពី​ស្នងការរង​ទៅកាន់​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ទទួលបាន​តំណែង​ជា​ស្នងការ ខេត្ត ក៍​ត្រូវ​មាន​ការប្រជុំ​ឯកភាព​ពី​ស្នងការរង ចំនួន​១៤​រូប​នោះ​ផង​ដែរ សម្រាប់​ធ្វើ​ការវាយតម្លៃ​ទៅលើ​លក្ខណ​:​សម្បត្តិ​ទាំង​៦​យ៉ាង របស់​បុគ្គល​នោះ​ដែល​ក្នុងនោះ​រួមមាន​(​ទទួលខុសត្រូវ​ខ្ពស់​តួនាទី​និង​ភារកិច្ច / សមត្ថភាព សកម្មភាព​ការងារ​/​អាកប្បកិរិយា​/​គុណ​ធ​ម៍ សីល​ធ​ម៍​រស់នៅ​/​ការទំនាក់ទំនង​/​និង​ការ​សាមគ្គឺភាព​ផ្ទៃក្នុង​អង្គភាព​)​ថា​តើ​សាកស​ម្យ​ទទួល​តំណែង​ស្នងការ​នគ​បាល​ខេត្ត​ដែរ​ឬទេ​?
-​វិធី​ដែល​ល្អ​នោះ​គួរតែ​ជ្រើសរើស​យក​បុគ្គល​ដែល​គួរ​មាន​សមត្ថភាព​ពី​២​ឬ​៣​នាក់ ដែល​ចងបាន​តំណែង​ស្នងការរង​នោះ មកឲ្យ​ស្នងការរ​ងទាំង​១៤​រូប​ធ្វើការ​វាយតម្លៃ​ទើប​ការតែងតាំង​ប្រព្រឹត្ត​ឬ​ដំណើការ​ទៅបាន​យ៉ាង​រលូន​និង​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ហើយ រឿងរ៉ាវ​ខុស​ប្រក្រតី​និង​លក្ខន្តិក​:​ក៏​ប្រហែលជា​មិន​កើត​មាន​ដែរ​។ ករណី​នេះ​មន្ត្រី​នគ​បាល​ក្រោម​ឱវាទ​ទាំង​ង​អស់​សំណូមពរ​ដល់​សម្ដេច​ក្រ​ឡា​ហោម​ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រួង​មហាផ្ទៃ​និង​ឯកឧត្តនាយ​ឧត្តមសេនីយ៍នេត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ពិចារណា​ឡើងវិញ ដើម្បី​ជៀសវាង​មានការ​អាក់អន់ចិត្ត​ពី​មន្ត្រី​ជា​ស្នងការរង​ដូចគ្នា និង​ជៀសវាង​ការរិះគន់​ពី​មន្ត្រីក្រោមឱវាទ​ថា​មេ​របស់​ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ ៕

14910363_326894861020855_6650126848941641585_n 14922234_326895141020827_4276541547039962555_n 14947695_326895097687498_7534166328062718016_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya