ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ព្រះសង្ឃ​២​អង្គ​បើកឆាក​ប្រយុទ្ធ ដោយ​ប្រើ​កាំបិត​, អង្គ​ឈ្នះ​ជាប់​ខ្នោះ អង្គ​ចាញ់​ដេកពេទ្យ​ ​

ព្រះសង្ឃ​២​អង្គ​បើកឆាក​ប្រយុទ្ធ ដោយ​ប្រើ​កាំបិត​, អង្គ​ឈ្នះ​ជាប់​ខ្នោះ អង្គ​ចាញ់​ដេកពេទ្យ​ ​

កំពង់ធំ ៖ មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារតែ ព្រះសង្ឃ​២​អង្គ បាន​បើកឆាក​ប្រយុទ្ធ​គ្មាន​ត្រា​ប្រណី បំភ្លេច​ធម៌​អា​មួយ​ឡែក ដើម្បី​យក​ចាញ់ឈ្នះ ទីបំផុត​សមត្ថកិច្ច​បាន​ក្របួច ព្រះសង្ឃ​មួយ​អង្គ​ដាក់​ខ្មោះ​តាម​ច្បាប់​ព្រហ្មទណ្ឌ រី​ឯ​មួយ​អង្គ​ទៀត​របួស​ធ្ងន់ធ្ងរ​ចំ​កណ្ដាល​ផ្ទៃមុខ ត្រូវបាន​សាច់ញាតិ ដឹក​ទៅ​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​។​
​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក នៅ​វត្ត​ចំ​ណាក់ ស្ថិតនៅក្នុង​ភូមិ​ចំណាក់ ឃុំ​ចំណាក់​ក្រោម ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​។​
​ការកាប់ចាក់​គ្នា​នេះ បង្កឡើង​ដោយ​ព្រះសង្ឃ​ព្រះនាម រិន វុ​ធ​ទី ព្រះជន្ម ១៨​ព្រះវស្សា គង់នៅ​វត្ត​ចំ​ណាក់ មាន​ទីលំនៅៗ​ភូមិ​ក្រោម​ផ្តិល ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង បាន​យក​កាំបិតព្រា​កាប់​ទៅលើ​ព្រះសង្ឃ​ព្រះនាម ឌុ​ច សុ​ហេង ព្រះជន្ម​១៧ ព្រះវស្សា គង់​ក្នុង​វត្ត​កើតហេតុ​ដូចគ្នា មាន​ទៅ​លំនៅៗ​ភូមិ​សា​នគរ​(​ខ​) ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បណ្ដាលឲ្យ​រងរបួស​ជា​ទម្ងន់ ។​
​លោក​វរសេនីយ៍ត្រី វ៉ន សុភ័ណ អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង បានឲ្យដឹងថា ក្រោយពី​កើតហេតុ លោក​បាន​ទទួល​សេចក្ដីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា ដោយ​ព្រះសង្ឃ​២​អង្គ មានទំនាស់​ទាស់ទែង​គ្នា រហូត​ឈានដល់​ការកាប់ចាក់​គ្នា ទើប​មាន​ការឯកភាព​ពី​លោក យ៉ង សំ អធិការនគរបាល​ស្រុក ស្ទោង ឲ្យ​ដឹកនាំ​កម្លាំង​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ មកកាន់​អធិការ​ដើម្បី​ធ្វើ​កំណត់ហេតុ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ថ្នាក់លើ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។​
​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ស្ទោង បានឲ្យដឹងថា ដោយសារ​មាន​ការយកចិត្តទុកដាក់ ពី​សំណាក់​កងកម្លាំង​សមត្ថកិច្ច នៃ​អធិការ​ស្រុក​ស្ទោង បាន​ធ្វើ​ឲ្យ​បទល្មើស​ផ្សេងៗ និង​សកម្មភាព ចោរលួច ចោរប្លន់ នៅក្នុង​ស្រុក​ស្ទោង​មាន​ការថយចុះ គួរឲ្យកត់សម្គាល់​។ ប្រជាពលរដ្ឋ​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ការអនុវត្ត​ច្បាប់ ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​៕

14915525_1780129358927888_1199754641304235796_n 14925360_1780129388927885_3064031656582731288_n 14938298_1780129372261220_4226445978169541101_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya