ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹក​ម៉ាស៊ីន​ច្រូត បើក​បុក​ប៉ា​រ៉ាស់​សុវត្ថិភាព ធ្លាក់​បាក់ក​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់

ឡាន​ដឹក​ម៉ាស៊ីន​ច្រូត បើក​បុក​ប៉ា​រ៉ាស់​សុវត្ថិភាព ធ្លាក់​បាក់ក​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់

(​ពោធិ៍សាត់​)៖ ហេតុការណ៍​នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ប៉ា​រ៉ាស់​កាត់​ទទឹង​ផ្លូវ ស្ថិតក្នុង​ភូមិ​ក្រសាំង​គ្រូ ឃុំ​បឹង​ខ្នា ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។​
​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក HYUNDAI ព័ណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-2298 ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​ពីលើ ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង បើកបរ​ដោយ​ឈ្មោះ ឈិន រ៉ា​ន់ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ស្បូវ ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក ខេត្ត​កំពត លុះ​មកដល់​ចំណុចកើតហេតុ មិន​ប្រុងប្រយ័ត្ន​បាន​ទៅបុក​នឹង​ប៉ា​រ៉ាស់​កាត់​ទទឹង​ផ្លូវ បណ្តាលឲ្យ​ជនរងគ្រោះ​ពីរ​នាក់ ដែល​អង្គុយ​លើ​ម៉ាស៊ីន​ច្រូត ឈ្មោះ ងួន ម៉ើយ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​រំដេញ ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក ខេត្ត​កំពត (​ធ្លាក់​បាក់ក​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​) និង​ឈ្មោះ ប៉ាង វៃ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​រំដេង ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក ខេត្ត​កំពត (​រងរបួស​ធ្ងន់​)៕

fn-2016-11-07-06-44-39-0 fn-2016-11-07-06-44-39-2 fn-2016-11-07-06-44-39-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya