កំពង់ឆ្នាំង ៖ កាលពីវេលាម៉ោង៤និង១៥នាទី ហើយប្រដេញរុករកចាប់បាននៅវេលាម៉ោង៦និង១៥នាទីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ នៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ បុរសជាជនល្មើសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ប្រដេញកាណូតព័ទ្ធចាប់ខ្លួនបានយ៉ាងលំបាកនៅក្នុងព្រៃលិចទឹក បន្ទាប់ពីរូបគេបានលួចយក
ទូកម៉ាស៊ីន១គ្រឿងយកមកលួចលាក់រាយមង ក្នុងព្រៃ។ លោក សំ សិទ្ធី អធិការនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា ជនល្មើសរូបនោះឈ្មោះ សូត សុភាព អាយុ៣៦ឆ្នាំ មុខរបរជាអ្នកនេសាទរស់នៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ទើបតែបានប្រពន្ធចុងមានកូនម្នាក់មករស់នៅភូមិតាឡាត់ ឃុំស្វាយរំពា ស្រុកកំពង់លែង
បាន៤ខែ។
នៅ ល្ងាចថ្ងៃទី២៧ ខែកញ្ញាលោកអធិការនគរបាលក្រុងកំពង់ឆ្នាំងបានដឹកនាំកម្លាំង ប្រើប្រាស់កាណូត៣ទៅ៤គ្រឿងតាមរុករកព្រៃដែលសង្ស័យ២ម៉ោងក្រោយមក ទើបធ្វើការប្រដេញចាប់បានជនល្មើសនិងប្រពន្ធកូនកំពង់លាក់ខ្លួន នៅក្នុងគុម្ពឫស្សីលិចទឹកមួយនៅចំណុចខាងលើ។ ជនល្មើសត្រូវបានសមត្ថកិច្ចញាត់ក្នុងទ្រុង១យប់តាម
ការឯកភាពពី លោកព្រះរាជអាជ្ញាខេត្តនិងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនខ្លួនទៅ កាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕