ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​ជនសង្ស័យ​ម្នាក់ ចូល​គាស់​ផ្ទះ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ ត្រូវ​ប្រជាពលរដ្ឋ​វាយ​ទ្រោម​ខ្លួន

ប៉ូលិស​ឃាត់​ជនសង្ស័យ​ម្នាក់ ចូល​គាស់​ផ្ទះ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ ត្រូវ​ប្រជាពលរដ្ឋ​វាយ​ទ្រោម​ខ្លួន

(​ភ្នំពេញ​)៖ នៅ​ម៉ោង​១២​និង​៥០​នាទី​យប់ រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​N60B ផ្លូវ​លេខ​៦០ ក្រុមទី​១​ភូមិ​មាន​ជ័យ​ទី​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន នោះ​មានឈ្មោះ សេង អ៊ាង ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ មានមុខ​របរ​ដើរ​រើស​អេតចាយ ស្នាក់នៅ​ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ ឯ​បក្សពួក​៣​នាក់​ទៀត ដែល​រត់គេចខ្លួន​នោះ មិន​ត្រូវបាន​ស្គាល់​ឈ្មោះ​ទេ​។​
​នៅ​មុនពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍ សហការ​ជាមួយ​ប្រជា​ការពារ​សង្កាត់​ស្ទឹងមានជ័យ បានធ្វើការ​ចេញ​ល្បាត​ក្នុង​មូលដ្ឋាន ស្រាប់តែ​បាន​ប្រទះឃើញ ជនសង្ស័យ​ចំនួន​០៤​នាក់ កំពុង​ធ្វើ​សកម្មភាព​គាស់​សោ​ទ្វាររបង និង​ទ្វារផ្ទះ​ចូល​បំណង​ចូល​លួច ទ្រព្យសម្បតិ្ត​របស់​ប្រជាពលរដ្ឋ ដោយ​០២​នាក់ នៅ​អង្គុយ​ចាំ​មើល​ផ្លូវ ចំណែកឯ​០២​នាក់ ទៀត​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច ភ្លាមៗ​នោះ ក៏​ត្រូវ​បាន​ជួប​និង​កម្លាំ​សមត្ថកិច្ច​ប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំង និង​ប្រជា​ការពារ​សង្កាត់ បាន​ធ្វើ​ការឃាត់ខ្លួន​ម្នាក់ យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ស្ទឹងមានជ័យ ដើម្បី​ធ្វើ​ការសាកសួរ ចំណែកឯ​បក្សពួក​៣​នាក់​រត់​គេចខ្លួន​បាត់ ៕
fn-2016-11-06-00-34-24-0 fn-2016-11-06-00-34-24-1 fn-2016-11-06-00-34-24-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya