ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » បុរស​ចំណាស់​ម្នាក់ ប៉ុនប៉ង​លូកលាន់​ក្មេងស្រី​២​នាក់​ ​

បុរស​ចំណាស់​ម្នាក់ ប៉ុនប៉ង​លូកលាន់​ក្មេងស្រី​២​នាក់​ ​

ខេត្ត​បន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។ បុរស​វ័យ​ចំណាស់​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ នង ធ​ម្មនី អាយុ​៧២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉ោយ​ប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​
​ការឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​គឺ​ធ្វើឡើង​តាម​ពាក្យបណ្តឹង​គ្រួសារ​២​ដែល​បាន​ប្តឹង​ថា បុរស​ចំណាស់​នោះ​បាន​លូកលាន់​កូនស្រី​ពួកគាត់​តាម​ដងផ្លូវ ។ ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់​ជា​អ្នក​ភូមិ​ព្រៃ​ព្រិច​ដូចគ្នា​ដោយ​ម្នាក់​ឈ្មោះ ន​.​ស​.​អ អាយុ​១១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ឈ​.​ម​.​ល អាយុ​៩​ឆ្នាំ ។​
​ដំបូង​នាង​កំពុង​ឈរ​លេង​តាម​ដងផ្លូវ ពេលនោះ​ស្រាប់តែ​តា​ចាស់​នោះ​បាន​ជិះ​កង់​ទៅ​ឈប់​ក្បែរ​ហើយ​ចាប់ដៃ​នាង ដោយ​និយាយ​លែបខាយ​ថា ទៅ​ជាមួយ​តា​ម្តងម្កាល​ស្រួល​ទាំងអស់គ្នា ។ ដោយ​ឃើញ​សភាព​មិនល្អ នាង​ក៏​រើបម្រះ និង​បាន​រត់​បណ្ដើរ​យំ​បណ្ដើរ​ទៅប្រាប់​គេ​ឯង​តែ​ម្តង ។​
​ចំណែក​ក្មេងស្រី​រងគ្រោះ​អាយុ​៩​ឆ្នាំ​ក៏​បានឲ្យ​សមត្ថកិច្ច​ដឹង​ដែរ​ថា ខណៈ​នាង​កំពុង​ឈរ​ឃ្វាលគោ ស្រាប់តែ​បុរស​វ័យ​ចំណាស់​រូបនោះ​ទៅ​ចាប់​ឱប​នាង ហើយ​លូកលាន់​នាង នាង​ស្រែកយំ​ខ្លាំងៗ លុះ​អ្នកស្រុក​ឃើញ​ក៏​នាំគ្នា​ព័ទ្ធ​ចាប់​បាន​តែ​ម្តង ។​
​អ្នក​ភូមិ​ព្រៃ​ព្រិច​មួយក្រុម​ជិត​១០​នាក់ រួម​ទាំង​ឪពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់​ផង បាន​លើកគ្នា​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​ដាក់​ពាក្យ​ប្តឹង​បុរស​វ័យ​ចំណាស់​ខាងលើ និង​ទាមទារ​សុំឲ្យ​សមត្ថកិច្ច​មាន​ចំណាត់ការ​ចំពោះជ​ន​សង្ស័យ​តាម​ផ្លូវច្បាប់ ។​
​លោក ព្រំ ពិសិដ្ឋ អធិការរង ទទួលបន្ទុក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ជនសង្ស័យ​ទំនង​ជា​មនុស្ស​មិនសូវ​គ្រប់ ដោយ​ប្រាប់​សមត្ថកិច្ច​ថា បាន​ស្ទាប​លូកលាន់​ក្មេងស្រី​ទាំង​២​មែន ។ លោក​អធិការរង​បន្តថា ផ្អែក​លើ​ពាក្យបណ្តឹង​របស់​គ្រួសារ​ក្មេងស្រី​រងគ្រោះ និង​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ ខាង​លោក​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​នៅ​រសៀល​ថ្ងៃទី​៦​វិច្ឆិកា​នេះ ៕

a426a9a0-20dd-405e-8fe8-d0a6a83778c7

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya