ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ឧបករណ៍​នេសាទ​ល្មើសច្បាប់ សមត្ថកិច្ច​ជលផល​បរិស្ថាន​សប្បាយ​ប្រមូល​លុយ យ៉ាន់ វិសាក់​ហៅ​សែ​ជា​នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដា​យ កំពុង​សប្បាយចិត្ត​អ្នក​រត់ការ​បទល្មើស​ទាំង​អស់​យក​លុយ​មក​អោយ​ទើប​បានជា​លោក​សែ​មិន​បង្ក្រាប ​

ឧបករណ៍​នេសាទ​ល្មើសច្បាប់ សមត្ថកិច្ច​ជលផល​បរិស្ថាន​សប្បាយ​ប្រមូល​លុយ យ៉ាន់ វិសាក់​ហៅ​សែ​ជា​នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដា​យ កំពុង​សប្បាយចិត្ត​អ្នក​រត់ការ​បទល្មើស​ទាំង​អស់​យក​លុយ​មក​អោយ​ទើប​បានជា​លោក​សែ​មិន​បង្ក្រាប ​

កំពង់ធំ​៖ ប្រជា​នេសាទ​នៅ​ឃុំ​ពាម​បាង​ស្រុក​ស្ទោង​និង​ឃុំ​ផាត់​សណ្ដាយ​ស្រុក​កំពង់ស្វាយ​ខេត្ត​កំពង់ធំ​បានអោយដឹង​ថា​សព្វថ្ងៃ​លោក​យ៉ាន់ វិសាក់​(​ហ​ហៅ​សែ​)​នាយ​ផ្នែក​ជលផល​ផាត់​សណ្ដាយ​អត់​ប​ង្រ្កាប​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ប្រភេទ​ឆ្នុក​រាប់ពាន់​កន្លែង​និង​របាំង​ល​បណ​រាវ របាំង​សាច់​អួន​ក្រឡា​ញឹក​ប្រវែង​រាប់ពាន់​មែត្រ​និង​មាន​រាប់ពាន់​កន្លែង​ដែល​ដាក់ពង្រាយ​យ៉ាង​អានាធិតេយ្យនៅ​ក្នុងភូមិ​សាស្ត្រ​ទឹកដី​២​ស្រុក​គឺ​ស្រុក​កំពង់ស្វាយ​និង​ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ​គេ​ទៅ​ដេកចាំ​ចាយ​ស៊ី​ស្រី​ញី​យ៉​សប្បាយ​នៅ​សណ្ឋាគារ​ខេត្ត​សៀ​រាប​ចាំ​ទទួលយក​លុយ​ពី​អ​រត់ការ​យក​ទៅ​បង់​អោយ​លោក​យ៉ាន់ វិសាក់​យ៉ាង​រំភើយ​ដោយ​គ្រាន់តែ​ជំ​ហ៊ាន​ទី​១​ទឹក​លុយ​ប្រ​ម៉ូ​ល​បាន​ពី​អ្នករកស៊ី​បទ​ល្មើ​ខាងលើ​មិន​ក្រោម​ពី​ជាង​១០​ម៉ឺន​ដុល្លា​នោះឡើយ​។​ឧបករណ៍​ឆ្នុក​ទាំងនោះ​ត្រូ​បាន​គេ​ដាក់​ពង្រាយ​នៅពេល​យ​ប់ប់​នៅ​ចំណុច​ចាប់ពី​បាឡ​ត ពាម​បាង ពាម​កង​ម៉ី បាវើ​យ ដូន​ស្ដើង ក្នុង​ឃំ​ុ​ពាន​បាង​និង​ទឹកដី​មួយ​ចំនួន​ទៀត​ក្នុង​ឃំ​ុ​ផាត់​សណ្ដាយ​ស្រុកំ​ពង់​ស្វាយ ខេត្ត​កំពង់ធំ​។ ឧបករណ៍​ឆ្នុក​នេះ​ត្រូវបាន​ប្រជា​នេសាទ​ទាំង​ប្រជាពលរដ្ឋ​ធម្មត្តា​ទាំង​មន្ត្រី​អាជ្ញាធរ​ភូមិ ឃុំ​មន្ត្រី​សហគមន៍ សមត្ថកិច្ច​ប៉ូលីស​ផងដែរ​បាន​នាំគ្នា​សំរុក​ដាក់​យ៉ាង​អនាធិបតេយ្យ​ព្រោង​ព្រាត់​ដូច​ភ្លើង​បណ្ដែត​ប្រ​ទីត​នៅពេល​យប់​ដែល​ពន្លឺ​អំពូល​ឆ្នុក​នេះ​ត្រូវបាន​គេ​ដាក់ពង្រាយ​ពាសពេញ​តំបន់​ខាងលើ​។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​នេសាទ​អ្ន​បាក​ដាក់ឆ្នុ​ក​បាន​ទម្លា​យ​អោយដឹងថា​មាន​ឈ្មោះ​ង្វៀង យ៉ាំង​ហ៊ុង​(​ហៅ​ក្បាល​ដែក​)​នៅ​ភូមិ​មាត់​ខ្លា​និង​ជា​ថៅកែ​នាំ​កូន​ត្រី​ឆ្ដោ​រ ត្រី​រ៉ស់​ធំ​ជាង​គេ​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​យក​មក​ចែកចាយ​ក្នុងប្រទេស​កម្ពុជា​ពិសេស​ក្នុង​តំបន់​បឹង​ទន្លេសាប​នឹង​ជា​អ្នក​កាង​បទល្មើស​នេសាទ​ទូក​អូស​អួន​ជាច្រើន​វង់​យ៉ាងសកម​ជា​រៀងរាល់ឆ្នាំ​នៅ​តំបន់​បឹង​ទន្លេសាប​ផង​ដែរ​ជា​អ្នកកាង​រត់ការ​បទ​ល្មើ​ល​ដាក់​ឆ្នុក​នៅ​តំបន់​ខាងលើ​នេះ​ដោយ​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ជាមួយ​បុគ្គល​ឈ្មោះ​ង្វៀង យ៉ាំង​ហ៊ុង​(​ហៅ​ក្បាល​)​ដែក​នេះ​ឡើយ​ព្រោះ​គេ​អួតខ្លួន​គេ​ថា​ជា​កូន​ធ​ម៍រ​បស់​អតីត​មន្ត្រី​ថ្នាក់​ធំ​ម្នាក់​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ជល​ផល​ជា​ខ្នងបង្អែក​យ៉ាង​រឹងមាំ​របស់​គេ​ទើប​គេ​ហ៊ាន​រកស៊ី​របរ​អាជីវកម្ម​ទាំង​ប៉ុន្មាន​ខាងលើ​ដោយ​គ្មាន​ខ្លាច​ញញើត​អំណាច​សមត្ថិកច្ច​ណា​សោះឡើយ​។​
​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​សម្ដេច​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មេត្តា​ជួ​ត្រួត​និត្យ​និង​អន្តរាគមន៍​ករណី​ប្រជា​នេសាទ​លួច​ប្រើ​ឧបករណ៍​ឆ្នុក​ដែល​ជា​ឧបករណើ​ល្មើសច្បាប់​នេះផង​ទាន​ប្រោស​ព្រោះ​ឧបករណ៍​ឆ្នុក​នេះ​ក្នុង​មួយ​យប់ៗ​អាច​ចាប់​កូន​ត្រី​ចំរុះ​បាន​រាប់រយ​រាប់ពាន់​តោន​ជាហេតុ​បង្ក​អោយ​វិនាសកម្ម​ហិនហោច​ដល់​ពូជ​មច្ឆា​ជាតិ​ទាំងស្រុង​ព្រោះ​ចាប់តាំងពី​រាជរដ្ឋាភិបាល​សំរេច​អោយ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ត្រី​រ៉ស​វិញ​នោះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​ផ្ទះ​ណា​ក៏​មាន​បែរ​មាន​ស្រះ​ចិញ្ចឺ​ម​ត្រីឆ្ដោរ ត្រី​រ៉ស់ ស្ទើរ​គ្រប់​ផ្ទះ ហើយ​ការចិញ្ចឹម​ត្រី​នេះ​គេ​យក​កូន​ត្រី​ចំរុះ​ដែល​បាន​ពី​ការនេសាទ​ល្មើស​ច្បាប់​ធ្វើ​ជា​ចំណី​ត្រី ដូច​ច្នេះ​ម្នាក់ៗ​ត្រូវ​បង្ខំចិត្ត​ខំប្រឹង​ប្រើ​ឧបករណ៍​ល្មើសច្បាប់​លួច​នេសាទ​យក​ត្រី​មក​អោយ​ត្រី​ឆ្ដោ​រ ត្រី​រ៉ស់​ស៊ី​មិនមែន​ដូច​គេ​ថា​យក​ចំណី​សុ​ប​និម្មិត​អោយ​ត្រី​ស៊ី​នោះទេ​ដោយ​ចំណី​សប្ប​និម្មិត​ត្រូវ​ចំណាយលុយ​ទិញ​ហើយ​លក់​ថ្លៃ​ថែមទៀត​ផង​។ ករណី​បើ​គ្មាន​វិធានការ​ទប់ស្កាត់​ទេ​នោះ​ពូជ​មច្ឆា​ជាតិ​នៅ​ស្រុក​ខ្មែរ​ច្បាស់​ជា​រលាយ​បាត់​បង់អស់​ជាក់​ជាមិនខាន ៕
14938304_326457797731228_2793609886075049969_n 14955852_326457757731232_571750423967629752_n 14956034_326457747731233_4387027066375767561_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya