ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ជន​ប្លន់​ប្រដាប់អាវុធ​នៅ​ខេត្ត​ព្រះសីហនុ ៤​ករណី ប៉ូលិស​បង្ក្រាប​បាន​ហើយ ជនដៃដល់ ៣​នាក់ ត្រូវបាន​ចាប់​វាយខ្នោះ​

ជន​ប្លន់​ប្រដាប់អាវុធ​នៅ​ខេត្ត​ព្រះសីហនុ ៤​ករណី ប៉ូលិស​បង្ក្រាប​បាន​ហើយ ជនដៃដល់ ៣​នាក់ ត្រូវបាន​ចាប់​វាយខ្នោះ​

(​ព្រះសីហនុ​)៖ លោក​ឧត្តសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​ថា ក្នុង​ឆ្នាំ​២០១៦​នេះ សកម្មភាព​ប្លន់​ដោយ​អាវុធខ្លី​ក្នុង​ខេត្ត​ព្រះសីហនុ​កើតឡើង​ចំនួន ៤​លើក ក្នុង​នោះ​ប្លន់​យក​ម៉ូតូ ៣​លើក សម្រេច​២​លើក និង​ភ្ជង់​ប្លន់​យក​ទូរស័ព្ទដៃ បានសម្រេច ១​លើក ហើយ​ក្រុម​ជនសង្ស័យ​បាន​បាញ់​ឲ្យ​ជនរងគ្រោះ​របួស​ផងដែរ​។​
​លោកស្នងការ​បន្ដថា ករណី​ទី​១ កើតឡើង​នៅ​យប់ ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ មាន​ជនសង្ស័យ ២​នាក់ បាន​ប្លន់​យក​ម៉ូតូ​ម៉ាក C១២៤ ស៊េរី​ឆ្នាំ ២០១៥ បានសម្រេច ដោយ​បាញ់​ឲ្យ​របួស​ភ្លៅ​ជនរងគ្រោះ​ផងដែរ​, ករណី​ទី​២​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​១៩ ខែ​២០១៦ ស្ថិតក្នុង​ភូមិ​៣ សង្កាត់​២ ក្រុងព្រះសីហនុ មាន​ជនសង្ស័យ ២​នាក់ បាន​បាញ់​គំរាម ១​គ្រាប់ យក​ម៉ូតូ​C១២៥ ស៊េរី​ឆ្នាំ ២០១៦​បានសម្រេច​, ករណី​ទី​៣ កើតឡើង​នៅ​ទៀបភ្លឺ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​៣ សង្កាត់​២ ក្រុងព្រះសីហនុ មាន​ជនសង្ស័យ​៣​នាក់ បានធ្វើ​សកម្មភាព ប្លន់​ភ្ជង់​យក​ម៉ូតូ តែ​មិនបាន​សម្រេច និង​ករណី​ទី​៤ កើតឡើង​នៅ​ទៀប​ភ្លឺ ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ មាន​ជនសង្ស័យ​២​នាក់ បានធ្វើ​សកម្មភាព​ប្លន់​ភ្ជង់​យក​ទូរស័ព្ទដៃ​ម៉ាក iPhone 5s ១​គ្រឿង​។​
​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ បញ្ជាក់ថា ក្រោយ​ពី​បើក​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ កម្លាំង​ជំនាញ​របស់​លោក​បង្ក្រាប​បាន​ជនសង្ស័យ ៣​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ប្លន់​ខាងលើ ដោយ​ទី​១- ឈ្មោះ វី ដា អាយុ​២០​ឆ្នាំ មេខ្លោង​កាន់​កាំភ្លើង​ភ្ជង់​បាញ់ ទី​២- ឈ្មោះ ផល ពិសិដ្ឋ អាយុ ១៦​ឆ្នាំ និង​ទី​៣- ឈ្មោះ វេង រិន អាយុ ១៨​ឆ្នាំ ដោយឡែក​ពីរ​នាក់​ទៀត​ឈ្មោះ ញឹម ប៊ុន​ថេរ អាយុ ១៦​ឆ្នាំ បច្ចុប្បន្ន​កំពុង​ឃុំខ្លួន នៅ​ពន្ធនាគារ ចាប់ខ្លួន​នៅ​ថ្ងៃទី​២៥ ខែ​១០ ឆ្នាំ​២០១៦ ពី​បទ​ចោរកម្ម ហើយ​ជនសង្ស័យ​នេះ បាន​សារភាព​ថា ខ្លួន​បាន​ចូលរួម​ធ្វើ​សកម្មភាព​ប្លន់​នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៦ រី​ឯ​ម្នាក់​ទៀត កម្លាំង​ជំនាញ​កំពុង​បន្ដ​តាម​ចាប់ខ្លួន​។​
​ក្រោយ​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល​ជំនាញ​ដកហូត​បាន ម៉ូតូ​ម៉ាក C១២៥ ស៊េរី​ឆ្នាំ​២០០៣ ឡើង​ស៊េរី​ឆ្នាំ​២០១៤ ជា​មធ្យោបាយ​សម្រាប់​ធ្វើ​សកម្មភាព​ប្លន់ ទាំង​៤​លើក​, ទូរស័ព្ទដៃ iPhone 5s ១​គ្រឿង ដែល​ប្លន់​បាន​កន្លងមក ដោយឡែក​កាំភ្លើងខ្លី​ម៉ាក K59 ជនសង្ស័យ​ជា​មេខ្លោង​បាន​ទិញ​នៅ​ម្ដុំ​ផ្លូវ​ផ្សារ​ដី​ហុយ រាជធានី​ភ្នំពេញ ក្នុងតម្លៃ ៥០០​ដុល្លារ ប៉ុន្ដែ​ជនសង្ស័យ​បាន​បោះចោល​ពេល​សមត្ថកិច្ច​កំពុង​តាម​ចាប់​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕

14639775_577610279098493_1148927491489437965_n 14963149_577610259098495_4304808333368117957_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya