ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ចូល​ផ្ទះ​លក់​ចាប់ហួយ មិន​បណ្តាលឲ្យ​មនុស្ស​រងរ​បួស​

ឡាន​បុក​ចូល​ផ្ទះ​លក់​ចាប់ហួយ មិន​បណ្តាលឲ្យ​មនុស្ស​រងរ​បួស​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខណៈ​រថយន្ត​ដឹក​កុងតឺន័​១​គ្រឿង​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ត្រង់​ចំណុច​ផ្ទះ​លេខ​៥៤២ ស្ថិតក្នុង​ភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​
​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​សលាយ​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 3B-9509 បើក​ក្នុង​ល្បឿន​មធ្យម​ទិសដៅ​ពី​លិច​ទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​វ៉ាក់​អើ​នឹង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ដែល​ឈប់​ចាក់​សាំង​នៅ​ផ្ទះ​កើតហេតុ​រួច​បត់​ត្រឡប់ក្រោយ ធ្វើឲ្យ​អ្នកបើកប​រជាន់​ហ្វ្រាំង​អូស​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ បណ្ដាល​ឲ្យ​របើកទ្វារ និង​ខូចខាត​អីវ៉ាន់​លក់ដូរ​នៅក្នុង​ផ្ទះ​អស់​មួយចំនួន ។ ភ្លាមៗ​នោះ​គេ​ឃើញ​អ្នកបើកបរ និង​ស្ត្រី​ម្នាក់​បាន​បើកទ្វា​រថយន្ត​ចុះ​មក ហើយ​បាន​ទំនាក់ទំនង​ទៅ​តំណាង​ក្រុមហ៊ុន​មក​ចរចា​ជាមួយ​ម្ចាស់ផ្ទះ​រងគ្រោះ​ដែល​មានឈ្មោះ ហ៊ុល គង់ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ​ជា​ប្រជា​ការពារ ៕

8679d7ae-38e3-4463-b1d7-46a3bd2bc35f cabf667b-273e-4036-afe7-358f2943a240 d272824a-fd9c-48a9-a29d-54f2c5df9727

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya