ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ឃើញ​ឡាន​ត្រូវ​គេ​លក់​បន្ត​បន្ទាប់ ២​ម្ចាស់​ហើយ​ ​

ឃើញ​ឡាន​ត្រូវ​គេ​លក់​បន្ត​បន្ទាប់ ២​ម្ចាស់​ហើយ​ ​

ខេត្ត​កំពត​៖   សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា​រថយន្ត ដែល​ជា​កម្មសិទ្ធិ​របស់​ជន​ត្រូវគេ សំ​ស្លាប់​ក្នុង​អំពើ​ឃាតកម្ម​ជន​ត្រូវគេ​សម្លាប់​នោះ ឈ្មោះ​ឃិន នី ហៅ​ពន្លក ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្ត​កំពត​។ ចំពោះ​រថយន្ត​នោះ ម៉ាក​កាមរី ស៊េរី​ឆ្នាំ​៩៥ (​សំបក​ឪឡឹក​) ពាក់​ស្លាក​លេខ​ភ្នំពេញ​1C- 98 11 កំពុង​រក្សាទុក​នៅ​ផ្ទះរ​បស់​ឈ្មោះ​ណាំ សៀម ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​អណ្ដូង​ខ្មែរ សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត​។​
​ក្រោយពី​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា ឃើញ​រថយន្ត​ជនរងគ្រោះ នៅក្នុង​ផ្ទះ​ចំណុច​ខាងលើ សមត្ថកិច្ច​ក៏​ចុះទៅពិនិត្យ និង​នាំ​យក​រថយន្ត ដែល​កំពុង​តែ​ជួសជុល​នោះ មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រមទាំង​អញ្ជើញ​ឈ្មោះ​ណាំ សៀម ដែលជា​អ្នក​ទិញ​រថយន្ត​នោះ មក​ធ្វើ​ការសាកសួរ​ពី​រឿងហេតុ​ផងដែរ​។​
​លោក​វរៈសេនីយ៍​ស្នងការរង បាន​បញ្ជាក់ប្រាប ពី​ភិនភាគ​ពណ៌​សម្បុរ ស្លាក​លេខ​រថយន្ត​របស់​ជន​រងគ្រោះ​ផង​ដែរ គឺ​រថយន្ត​កាមរី​ហើម ស៊េរី​១៩៩៥ ពណ៌​ខៀវចាស់ (​សំបក​ឪឡឹក​) ពាក់​ស្លាក​លេខ​ភ្នំពេញ 1C 9811 លេខ​តួ​SXV100304172 លេខ​ម៉ាស៊ីន​5 S 0440215​។​
​ឈ្មោះ​ណាំ សៀម ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​អណ្ដូង​ខ្មែរ សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ដែល​អះអាង​ថា ទិញ​រថយន្ត​នេះ​ពី​គេ បាន​ប្រាប់​សមត្ថកិច្ច​ថា កូនប្រសា​របស់​ខ្លួន​ឈ្មោះ​ចាន់ ធី ហៅ​ក្រៅ ហៃ មុខរបរ​ជាង​ជួសជុល​រថយន្ត បានទទួល​ជួសជុល​រថយន្ត​នេះ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ LOD​ហើយ​ក្រោយមក​ក្រុមហ៊ុន​អចលនទ្រព្យ​LOD បានបញ្ជាក់​ថាៈ រថយន្ត​នេះ ក្រុមហ៊ុន​លក់​ធូរ​ថ្លៃ ទើប​ឈ្មោះ​ណាំ សៀម ទិញ​ក្នុង​តម្លៃ​២៥០០$ កាលពី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ ២០១៦​។​
​ក្រោយមក​សមត្ថកិច្ច​បា​ន​អញ្ជើញ​ប្រធាន​សាខា​ក្រុមហ៊ុន​អចលនទ្រព្យ LOD ដែល​មាន​ទីតាំង​នៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​, ឈ្មោះ​សែត សីហា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ កំណើត​និង​រស់នៅ​បច្ចុប្បន្ន​នៅ​ភូមិ​កណ្តាល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថាៈ នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦ ក្រុមហ៊ុន​បាន​ទទួល​បញ្ចាំ​រថយន្ត​ខាងលើ​ពី​ឈ្មោះ ឃិន លក (​ជនរងគ្រោះ​ដែល​ស្លាប់​) ក្នុងតម្លៃ​១៥០០$​។ តំណាង​ក្រុមហ៊ុន​បាន​បន្តទៀតថាៈ នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៦ ឈ្មោះ ឃិន លក បាន​លក់​ផ្តាច់​ឲ្យ​ក្រុមហ៊ុន​LOD​ក្នុងតម្លៃ​២០៥០$ ហើយ​នៅ​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៦​ក្រុមហ៊ុន​បាន​លក់​ទៅឲ្យ​ឈ្មោះ ណាំ សៀម​ក្នុងតម្លៃ ២៥០០$​។​
​លោក​វរសេនីយ៍ឯក សៅ សំអឿន ស្នងការរង​មានប្រសាសន៍​បន្ថែម​ទៀត​ថា បើ​តាម​ការសាកសួ​រស​ម​ត្ថ​កិច្ចអាច​សន្និដ្ឋានបាន​ថាៈ ករណី​ឃាតកម្ម​លើ​សព ជនរងគ្រោះ​ឈ្មោះ ឃិន នី ហៅ​លក ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ផ្ទះ​នៅ​ភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ដែល​ត្រូវ​គេ​ប្រទះ​ឃើញ​សព​នៅ​ក្រោម​ចិញ្ចើម​ផ្លូវ​ម្តុំ​ស្ពាន អូរ​ក្រសារ ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ខ្នង ស្រុក​ទឹកឈូ កាលពី​ថ្ងៃ​ទី​៤ ខែ​វិច្ចិកា ឆ្នាំ​២០១៦ នោះ មិនមែន​ជា​ករណី​ប្លន់​សម្លាប់​យក​រថយន្ត​ទេ តែ​ជា​ករណី​ឃាតកម្ម​គិត​ទុកជាមុន​៕

img_20161104_101133 img_20161105_200451 img-20161104-wa0005

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya